ព័ត៌មានជាតិ
ពលរដ្ឋក្នុងស្រុកចំនួនពីរ នៃខេត្តរតនគិរី ទទួលបានស្ពានដែកបាឡេមួយដ៏ថ្មីស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី
រតនគិរី ៖ ស្ពានដែកបាឡេ ដែលសាងសង់ឆ្លងកាត់អូរមួយកន្លែង តភ្ជាប់រវាងស្រុកពីរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្ថាបនារួចរាល់នោះហើយ គឺជាសមិទ្ធផលដ៏ថ្មីស្រឡាង សម្រាប់ជាចំណងដៃថ្មី ជូនដល់សាធារណជនទូទៅ ជាពិសេសសម្រាប់បម្រើផលប្រយោជន៍ ឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ នៃក្នុងខេត្តរតនគិរី។

ប្រធាននាយកដ្ឋានផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក គង់ ភឿន ដែលជាក្រុមការងារនាយកដ្ឋានផ្លូវជនបទ និងលោកឧត្តមសេនីយ៍ទោ សោម សុដេត កងវិស្វកម្ម ក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យបញ្ចប់ការដ្ឋានសាងសង់ស្ពានដែកបាឡេ របស់កងវិស្វកម្មក្រសួងការពារជាតិ នៅចំណុចអូរទទឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី លោក អៀម អឿន បានឱ្យដឹងថា ក្រៅពីការងារ សាងសង់ស្ពានដែកបាឡេនេះ ក្រុមការងារកងវិស្វកម្មបានធ្វើការជួសជុលផ្លូវ ១ខ្សែថែមទៀត ដែលមានប្រវែង ៦ពាន់ ២០០ម៉ែត្រ និងផ្ទៃទទឹង ៥ម៉ែត្រ ជាលទ្ធផលទាំងស្ពាន និងផ្លូវ សម្រេចរួចរាល់ ១០០ភាគរយហើយ ដែលការសាងសង់ស្ពានដែកបាឡេនេះ ប្រើរយៈពេលអស់ ៤៦ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១២ធ្នូ២០២៤ រហូតបញ្ចប់ជាស្ថាពរនាពេលនេះ។

ចំពោះស្ថានភាពស្ពានពេលនេះ អាចឆ្លងកាត់បានជាបណ្ដោះអាសន្ន ហើយស្ពានអាចទ្រទម្ងន់បានត្រឹមតែ ១៥តោន តែប៉ុណ្ណោះ អាស្រ័យហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកទាំងពីរ សូមជួយណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចអ្នកប្រើប្រាស់ស្ពានដែកបាឡេនេះ សូមកុំដឹកលើសទំងន់ ដើម្បីធានាបាននូវភាពយូរអង្វែង។

ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ បានសម្តែងការសាទរ ចំពោះការទទួលបានសមិទ្ធផលដ៏ថ្មីស្រឡាងនេះពី ប្រមុខរាជរដ្ឋាភិបាល សម្រាប់ការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនភោគផលដំណាំនានាបានយ៉ាងងាយស្រួល ជាពិសេសសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺទៅកាន់មណ្ឌលសុខភាព បានយ៉ាងឆាប់រហ័ស។

នៅពេលខាងមុខ រាជរដ្ឋាភិបាល មានគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ ចាប់ពីស្ពានស្រែពក ផ្លូវជាតិលេខ៧៦ ក្នុងស្រុកលំផាត់ ឆ្ពោះមក ផ្លូវជាតិលេខ៧៨ ក្នុងស្រុកកូនមុំ ហើយនឹងត្រូវធ្វើស្ពានបេតុងមួយខ្សែទៀត ដែលឆ្លងកាត់ដងអូរទទឹងនេះ ផងដែរ។

ដូច្នេះ ផ្លូវ និងស្ពានពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បម្រើដល់វិស័យសាធារណៈ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ក្នុងការធ្វើដំណើរឆ្លងកាត់ ចេញចូល ការប្រកបរបរកសិកម្ម ការដឹកជញ្ជូនទំនិញ និងកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំជន ជាពិសេសការធ្វើដំណើរនៅក្នុងរដូវវស្សា លែងជួបការលំបាក ដូចពេលមុនទៀតហើយ។

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអញ្ជើញសម្ពោធទំនប់អូរតេធិបតី នៅខេត្តមណ្ឌលគរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤ សម្តេចបានសម្រេចឱ្យកងវិស្វកម្ម និងក្រសួងអភិវឌ្ឍន៍ ចុះសិក្សាសាងសង់ស្ពានដែកបាឡេ មានប្រវែង ២៧ម៉ែត្រ និងទទឹង ៤.០២ម៉ែត្រ ជូនប្រជាពលរដ្ឋទាំងពីរស្រុក គឺ ស្រុកលំផាត់ និងស្រុកកូនមុំ ទុកជាចំណងដៃថ្មី នៅក្នុងឆ្នាំថ្មី២០២៥៕
ដោយ ៖ វុទ្ធឦសាន









-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


