Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ចុះទៅទីក្រុងប្រយុទ្ធជួរមុខរបស់ អ៊ុយក្រែន ដោយមិន​ប្រកាសឲ្យដឹងមុន

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះទៅទីក្រុង Bakhmut ជាទីក្រុងប្រយុទ្ធគ្នានៅភាគខាងកើតរបស់ប្រទេស ដែលស្ថិតនៅក្រោមការវាយប្រហាររបស់រុស្ស៊ីអស់រយៈពេលជាច្រើនខែ ដោយមិនប្រកាសឲ្យដឹងជាមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យរបស់លោក Zelensky បាននិយាយកាលពីថ្ងៃអង្គារថា លោកបានជួប និងនិយាយជាមួយបុគ្គលិកយោធា ក្នុងអំឡុងពេលចុះទៅកាន់ទីក្រុងជួរមុខមួយនេះ ហើយក៏បានប្រគល់រង្វាន់ដល់ទាហានអ៊ុយក្រែនផងដែរ ។

បច្ចុប្បន្នទីក្រុង Bakhmut នៅតែស្ថិតក្នុងកណ្ដាប់ដៃរបស់អ៊ុយក្រែន បើទោះជាការវាយលុករបស់រុស្ស៊ីអូសបន្លាយពេល ៣០០ ថ្ងៃមកហើយក៏ដោយ ហើយវាក៏ជាការរារាំងគោលដៅរបស់ទីក្រុងមូស្គូផងដែរ ក្នុងការដណ្តើមយកទាំងមូលនៃតំបន់ Donetsk និង Donbas ទោះផ្នែកខ្លះត្រូវបានគ្រប់គ្រងដោយរុស្ស៊ី តាំងពីឆ្នាំ ២០១៤ មកក៏ដោយ ។

ប៉ុន្តែលោក Zelensky បាននិយាយនៅដើមខែនេះថា កិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការដណ្តើមយកទីក្រុងដែលមានចំនួនប្រជាជនមុនសង្គ្រាមពី ៧០,០០០ ទៅ ៨០,០០០ នាក់ ឥឡូវនេះបានធ្លាក់ចុះដល់ទៅជិត ១០,០០០ នាក់នោះ បានប្រែក្លាយវាទៅជាការបំផ្លិចបំផ្លាញ ។

គួរបញ្ជាក់ថា ប្រសិនបើរុស្ស៊ីដណ្ដើមបានទីក្រុង Bakhmut នឹងធ្វើឲ្យខូចខាតខ្សែផ្គត់ផ្គង់របស់អ៊ុយក្រែន និងបើកផ្លូវសម្រាប់កងកម្លាំងរុស្ស៊ីដើម្បីបន្តឆ្ពោះទៅកាន់តំបន់ Kramatorsk និងតំបន់ Sloviansk ដែលជាបន្ទាយដ៏សំខាន់របស់អ៊ុយក្រែននៅក្នុងតំបន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន នឹងដណ្ដើមយកឧបទ្វីបគ្រីមៀមកវិញដោយ ប្រើកម្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម