ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រាប់សមភាគីអាមេរិក ឲ្យប្រញាប់ជម្លៀសអ្នកការទូតចេញពីទីក្រុងកៀវ បន្ទាន់
ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជំរុញឲ្យសហរដ្ឋអាមេរិកជម្លៀសអ្នកការទូតរបស់ខ្លួនចេញពីស្ថានទូតក្នុងទីក្រុងកៀវ ក្នុងអំឡុងពេលជជែកពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីរុស្ស៊ីបានព្រមានអំពី «ការវាយប្រហារជាប្រព័ន្ធ» ប្រឆាំងនឹងទីក្រុងកៀវ នៅក្នុងថ្ងៃខាងមុខ ក្រោយពីបានបើកការវាយប្រហារដោយដូ្រននិងមីស៊ីលយ៉ាងខ្លាំងក្លាមួយកាលពីចុងសប្តាហ៍។

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ក្រសួងការបរទេសរុស្ស៊ី បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃទី ២៥ ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ។
ក្រសួងបានបន្ថែមទៀតថា «លោក Lavrov បានទាញការចាប់អារម្មណ៍ទៅលើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ដោយបានផ្តល់អនុសាសន៍ដល់អាមេរិក រួមជាមួយនឹងបណ្តាប្រទេសផ្សេងទៀតដែលមានបេសកកម្មក្នុងទីក្រុងកៀវ ឲ្យធានាការជម្លៀសបុគ្គលិកការទូត និងពលរដ្ឋដទៃទៀតរបស់ពួកគេចេញពីរដ្ឋធានីរបស់អ៊ុយក្រែន»។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារមួយរបស់អ៊ុយក្រែនទៅលើអន្តេវាសិកដ្ឋាន (កន្លែងស្នាក់នៅ) មួយកន្លែង នៅក្នុងទីក្រុង Starobilsk នៃតំបន់ Luhansk ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីកាលពីថ្ងៃសុក្រ ដោយរុស្ស៊ីបានអះអាងថា ហេតុការណ៍នោះបានធ្វើឲ្យ «ការអត់ធ្មត់របស់រុស្ស៊ីត្រូវអស់រលីង»។
ទីក្រុងមូស្គូថែមទាំងបានសង្កត់ធ្ងន់ថា ដើម្បីជាការសងសឹក កងកម្លាំងរុស្ស៊ីនឹងវាយប្រហារលើទីតាំងឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន ដែលពាក់ព័ន្ធនឹងការរចនា ការផលិត ការកំណត់កម្មវិធី និងការដាក់ពង្រាយដ្រូន ដែលរុស្ស៊ីចោទថាអ៊ុយក្រែនបានប្រើប្រាស់ ដោយមាន «ការជួយជ្រោមជ្រែងពីណាតូ »។
ទោះជាយ៉ាងណា កងទ័ពអ៊ុយក្រែនបានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងវិញថា គោលដៅដែលខ្លួនបានវាយប្រហារ គឺកងឯកភាពដ្រូនឆ្នើម Rubikon របស់រុស្ស៊ី នៅក្នុងទីក្រុង Starobilsk នោះទេ។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានហៅការគំរាមកំហែងរបស់រុស្ស៊ីនេះថា គ្រាន់តែជា «វោហាសាស្ត្រគំរាមកំហែង» តែប៉ុណ្ណោះ! ដែលទាំំងនេះគឺជាល្បិចរបស់រុស្ស៊ី ក្នុងការបំបាក់ស្មារតីដៃគូអន្តរជាតិរបស់អ៊ុយក្រែន»៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
រុស្ស៊ី ត្រៀមរៀបចំវេទិកាសន្តិសុខអន្តរជាតិ ដោយមានតំណាងប្រទេស ១២០ ចូលរួម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


