Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនជាតិចិនម្នាក់ ឆបោកប្រាក់ជាង ៣០ ម៉ឺនដុល្លារ

បានផុស

នៅ

បុរស​ជនជាតិ​ចិន​ម្នាក់ ទំនង​ជា​គេច​មិន​ផុត​ពី​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ឆបោក​ប្រាក់​ប្រមាណ​ជាង ៣០ ម៉ឺន​ដុល្លារ បន្ទាប់ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ឆបោក ហើយ​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ នា​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ ២០២២ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទ​ឈ្មោះ cai fang Xiang ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៥២ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ Tj30 វីឡា ផ្លូវ សាគូ​រ៉ា បូរី​អូ​គី​ដេ​វីឡា សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ។

លោក cai fang Xiang ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង ដែល​ចោទ​ប្រកាន់​ពី​បទ ឆបោក ក្រោយពី​ម្ចាស់​បំណុល​ឈ្មោះ Tun luo jun តំណាង​ដោយ​លោក ជុន ម៉េង​ឡុង បាន​ដាក់​ពាក្យបណ្ដឹង​មក​អយ្យការ​អម​សាលាដំបូង ចុះ​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២២។

ក្នុង​នោះ​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក cai fang Xiang មក​ប្រគល់​ឲ្យ​អយ្យការ​អម​តុលាការ។ ក្រោយពី​ធ្វើការ​សាកសួរ តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ឆបោក ហើយ​បញ្ជូន​សំណុំរឿង និង​ជន​ត្រូវ​ចោទ ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាមច្បាប់៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១ នាទីute មុន

តម្លៃពោតក្រហមនៅមានទីផ្សារល្អ ទោះថៃបិទព្រំដែន

កីឡា១២ នាទីutes មុន

ចំណាត់ថ្នាក់កំពូលអ្នកប្រដាល់ទាំង ៥ ប្រចាំសតវត្សទី ២១ ខណៈ Pacquiao ឈរលេខ២

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

បុរស តៃវ៉ាន់ មួយរូប ​​ខ្សោយតម្រងនោមដោយសារតែនិយមផឹកតែក្រហម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម