ជីវិតកម្សាន្ដ
Mai Davika កាត់សក់ខ្លីម្ដងទៀត ស្រីៗចូលមកបញ្ចេញមតិព្រាត
តារាសម្ដែង Mai Davika កាលពីពេលថ្មីៗនេះបានបញ្ចេញរូបភាពសក់ខ្លីដូចមនុស្សប្រុស ខណៈហ្វេនស្រីៗចូលមកបញ្ចេញមតិសរសើរ និងសុំស្នេហ៍នាងយ៉ាងច្រើន។

បន្ទាប់ពីទុកសក់វែងមួយរយៈ ទីបំផុតតារាសម្ដែង Mai Davika ត្រលប់មកកាត់សក់ខ្លីម្ដងទៀត និងបង្ហោះរូបភាពជាច្រើនៗតាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនអមដោយខេបសិនយ៉ាងផ្អែមល្ហែមថា “តើខ្ញុំអាចហៅអ្នកថារបស់ខ្ញុំបានទេ?” យ៉ាងណាមិញ មហាជនជាច្រើនក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសម្រស់តារាស្រីរូបនេះក្នុងរូបរាងសក់ខ្លីដូចមនុស្សប្រុសវ័យក្មេងគួរឲ្យស្រលាញ់។

ត្បិតថាម៉ូដសក់ខ្លី Mai Davika ស្អាតសង្ហាគួរឲ្យចង់គយគន់ ប៉ុន្តែទោះជាយ៉ាងណាផ្ទៃមុខរបស់នាងនៅតែស្រស់ស្អាត ស្រទន់ដដែល។ ទន្ទឹមនោះក្រោយការបង្ហោះរូបនេះមិនដល់២ម៉ោងផង ចំនួនអ្នកចូលចិត្តបានកើនឡើងយ៉ាងគំហុកជាពិសេសគឺស្រីៗតែម្ដង បានសម្រុលចូលមកសុំស្នេហ៍និងប្រាប់ថាបើមិនស្គាល់ Mai ប្រហែលសុំស្រលាញ់ផងមិនដឹង!ចំណែកមហាជនមួយចំនួនក៏បញ្វេញមតិស្របគ្នាថា កាត់សក់ខ្លីបែបនេះហើយនៅតែមានមុខស្រស់ស្អាតដដែលពិតជាគួរឲ្យច្រណែនណាស់៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តប្រុសហៃសូរបស់ Aum ចេញមុខទម្លាយ ក្រោយល្បីថាជនទី ៣ ធ្វើឲ្យបែកគ្នា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


