KPT+
មកស្គាល់អ្នកជំនាញកាត់រោមសត្វចិញ្ចឹមឲ្យដូចសត្វក្នុងសួន
សូមណែនាំលោក Gabriel Feitosa អាយុ ៣០ឆ្នាំ មានជំនាញជាអ្នកឌីសាញរូបរាងសត្វចិញ្ចឹមរបស់អ្នកឲ្យក្លាយជាសត្វទូទៅក្នុងសួន ។ ប៉ុន្មានឆ្នាំមកនេះ Gabriel ទទួលបានសម្លេងគាំទ្រ និងអ្នកទស្សនារាប់លាននាក់ពីវីដេអូធ្វើសេវាកម្មកាត់រោមប្រែកាយសត្វចិញ្ចឹមដោយប្រើប្រាស់ថ្នាំលាបពណ៌រោមល្អៗសម្រាប់សុខភាពសត្វចិញ្ចឹមម៉ាក “OPAWZ” ។

អ្នកជំនាញរូបនេះមានប្រសាសាន៍ពីដើមកំណើតចង់ធ្វើការងារកាត់រោមសត្វថា “ខ្ញុំមានអាយុ ១២ឆ្នាំ ពេលនាំឆ្កែបងស្រីទៅសាឡនក្នុងទីក្រុង Ferraz de Vasconcelos ប្រទេសប្រេស៉ីល វាជាវិធីរកលុយគួរឱ្យចាប់អារម្មណ៍ណាស់ គ្រាន់តែនៅក្បែរកូនឆ្កែក៏បានលុយដែរ” លោកបន្តទៀតថា “ទីបំផុត ខ្ញុំសុំឱ្យគេបង្រៀនពីរបៀបងូតទឹក និងសម្ងួតឆ្កែរបស់បងស្រីរហូតដល់ក្លាយជាការងារក្រៅម៉ោងសិក្សាតែម្ដង” ។ ទន្ទឹមនឹងការធ្វើការងារដើម្បីប្រាក់ ការប្រែកាយសត្វរូបរាងខុសៗគ្នាជាល្បែងកម្សាន្តសម្រាប់ Gabriel ទើបគាត់ធ្វើមិនចេះធុញសោះ មានតែសប្បាយចិត្ត និងមានកម្លាំងចិត្តរៀងរាល់ថ្ងៃក្នុងការងារ ។ ជាក់ស្ដែងក្នុងដំណើរការសេវាកម្មនីមួយៗពិតជាផ្ដល់ភាពសុខស្រួលដល់កូនៗជើងបួនលោកអ្នកណាស់ ព្រោះលោក Gabriel យកចិត្តទុកដាក់ទៅលើផាសុកភាព អារម្មណ៍សត្វ និងផ្ដល់ពេលវេលាសម្រាប់ដើរលេងដើម្បីបន្ទោរបង់មុនកាត់រោមផងដែរ ។




ជាក់ស្ដែងការឌីសាញលើកូនជើងបួនមានតម្លៃជាង ៥០០ ដុល្លារឯណោះ មិនតែប៉ុណ្ណោះសម្រស់របស់ពួកគេនឹងបាត់ទៅវិញអាស្រ័យលើការដុះរោម បើឆាប់ដុះរោមហើយតូចអាចប្រើរយៈពេលបីខែ តែបើធំអាចទុកបានដល់ទៅ៨ខែ ៕
ប្រែសម្រួលដោយ ៖ វារី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ