KPT+
មកស្គាល់ សត្វជៀមស្អាត និងថ្លៃបំផុតលើលោក
នៅក្នុងប្រទេស Senegal សត្វជៀមពូជ Ladoum មានតម្លៃខ្ទង់ម៉ឺនដុល្លារ កម្ពស់ខ្ពស់បំផុត១,២ម៉ែត្រ និងទម្ងន់ប្រមាណ ១៨១,៥គីឡូក្រាម ជាសត្វចិញ្ចឹមតំណាងឲ្យឋានៈម្ចាស់។ ជាទូទៅការចិញ្ចឹមជៀមគឺដើម្បីរោម និងសាច់ ប៉ុន្តែក្នុងប្រទេស Senega សត្វជៀមគឺជាសត្វចិញ្ចឹមដ៏ថ្លៃ ព្រមទាំងមានកម្មវិធីប្រកួតសម្រស់ទៀតផង។

ដំបូងឡើយ អ្នកថតរូប Sylvain Cherkaoui បានដឹងពីជៀមនេះអំឡុងពេលផ្ទុះកូវីត-១៩ ក្នុងទីក្រុង Dakar ដែលជាផ្ទះរបស់គាត់។ គាត់ឃើញរូបជៀមនៅលើផ្ទាំងប៉ាណូ មានអក្សរដាក់ថា “ទិញឡានមួយ ថែមជៀមមួយ”។ ជៀមលើប៉ាណូនោះមានរូបរាងធំដូចស្ដេចជៀម ផ្ទុយស្រឡះពីជៀមធម្មតាដែលត្រូវបានបូជាដោយប្រជាជនម៉ូស្លីមក្នុងពិធីបុណ្យ Eid al-Fitr ។ ដោយចំណាប់អារម្មណ៍ Cherkaoui ចាប់ផ្ដើមសិក្សាបន្ថែមទៅលើជៀមនោះ៖ ជៀម Ladoum មានដើមកំណើតពីឆ្នាំ ១៩៧០ ជាកូនកាត់ពូជ Mauritanian និង Malian ល្បីពីរូបរាងស្អាត ខ្ពស់ និងស្នែងកោង។ Cherkaoui និយាយថា សត្វចៀមដែលចិញ្ចឹមដោយអ្នកបង្កាត់ពូជមួយចំនួនមានតម្លៃខ្ពស់ណាស់ អ្នកមានតែងតែអោយតម្លៃយ៉ាងហោចណាស់មួយក្បាល ១ម៉ឺនដុល្លារ ពេលខ្លះហក់ដល់ ៨ម៉ឺនដុល្លារក៏មាន។ គាត់សរសេរក្នុងអ៉ីម៉ែលបន្តទៀតថា “ជៀមនោះដូចជៀមម៉ាក Rolex អញ្ចឹង ព្រោះម្ចាស់សុទ្ធតែជាអ្នកមាន”។



តម្លៃជៀមថ្លៃទៅតាម ទំហំ ទម្ងន់ រូបរាង ភាពស៉ីមេទ្រីគ្នានៃស្នែង ភាពកោងនៃតួមុខ និងភាពស៉ីមេទ្រីគ្នានៃប្រដាប់ភេទរបស់ជៀម។ ម្ចាស់ជៀមជាច្រើនចុះឈ្មោះសត្វចិញ្ចឹមរបស់ពួកគេឲ្យចូលទៅក្នុងការប្រកួតសម្រស់ជៀមដែលដាក់បញ្ចាំងតាមទូរទស្សន៍ក្នុងប្រទេស Senegal អ្នកឈ្នះទទួលរង្វាន់ជា អាហារ សាច់ប្រាក់ និងតម្លើងថ្លៃជៀមក្រែងចង់លក់ទៅថ្ងៃក្រោយ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ រឿងសំខាន់ៗ ៥ យ៉ាងគួរដឹងមុនចិញ្ចឹមសត្វ Sugar Glider
ចុចអាន៖ មករំលឹកពីសត្វស្វាសមុទ្រ ក្មេងៗកាលពីជំនាន់ ៩០ ចូលចិត្តលេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


