Connect with us

ព័ត៌មានជាតិ

បាក់ទំនប់ទឹកក្រុមហ៊ុនអានកូក្បាលឆាយ ហូរទឹកស្អាតអស់ជាង៣លានម៉ែត្រគូប

បានផុស

នៅ

ខេត្តព្រះសីហនុ៖ ទំនប់អាងទឹកក្រុមហ៊ុនអានកូក្បាលឆាយ បានបាក់បណ្តាលឲ្យហូរទឹកអស់ជាង៣លានម៉ែត្រគូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយកើតហេតុភ្លាម លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៧ មករា ឆ្នាំ២០២៣ បានដឹកនាំ​មន្រ្តីក្រោមឱវាទនិងអង្គភាពជំនាញជាច្រើននាក់ចុះពិនិត្យករណីបាក់ទំនប់ទឹកស្អាតទី២​ នៅក្បាលឆាយ​ ដែលបណ្តាល​ឲ្យធ្លាយទឹកអស់ជាង​ ៣លានម៉ែត្រគូប​។ ករណីនេះបានបំផ្លាញក្បាលបូម​ មួយកន្លែង​ សម្រាប់នាំទឹកទៅស្ថានីយ៍ទី៣​ បណ្ដាលឱ្យផ្អាកដំណើរការ​ ដែលជាហេតុធ្វើឱ្យការផ្គត់ផ្គង់ទឹក​ នៅយប់ថ្ងៃទី ០៧ មករា​ និងថ្ងៃនេះ មានការខ្វះខាត​ ។ ករណីនេះមិនទាន់មានរបាយការណ៍ថា មានរងរបួស ឬគ្រោះថ្នាក់ដល់មនុស្សទេ។ ថ្លែងនៅទីតាំងកើតហេតុលោកអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរ បានបញ្ជូនក្រុមការងារចំនួន ៤ក្រុមអន្តរាគមន៍ដោះស្រាយ​ ដើម្បីឆាប់បានទឹក​ បញ្ជូនទៅស្ថានីយ៍​ ចម្រោះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន​។

បើតាមអាជ្ញាធរ ករណីនេះ មិនទាន់ដឹងអំពីមូលហេតុដែលបង្កឲ្យបាក់ទំនប់ទឹកនេះនៅឡើយទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុន អានកូ វ៉ធើរសឹបផ្លាយ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ៕ អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម