ជីវិតកម្សាន្ដ
ជីជី បកស្រាយការពិត ក្រោយផ្ទុះការរិះគន់ស្រលាញ់ស្រីដូចគ្នា
កាលពីថ្មីៗកន្លងមកនេះ ពិធីការិនីសាច់ស ស្រឡូន កញ្ញា ជីជី បានធ្វើឲ្យមហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយតារាស្រីរូបនេះបានបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយនារីម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះ សូរិយា។

ជាការពិតមិនត្រឹមតែបញ្ចេញនូវភាពផ្អែមល្ហែមថតកៀកកើយគ្នានោះទេ កាលណោះកញ្ញា ជីជី ថែមទាំងបានប្រកាសថា ពួកគេទាំងពីរនាក់ បានកំពុងសាងស្នេហាស្រីភេទដូចគ្នាទៀតផង។ ដំណឹងនេះ ក៏មានអ្នកគាំទ្រមួយចំនួនសម្ដែងការអបអរសាទរ ប៉ុន្តែខ្លះទៀតបានផ្ទុះការរិះគន់ និងវែកញែកចង់ដឹងការពិតចំពោះទំនាក់ទំនងរបស់អ្នកទាំងពីរ។

ទន្ទឹមគ្នានេះដែរ បន្ទាប់ពីព័ត៌មាននេះត្រូវបានបន្តចែកចាយនៅលើបណ្ដាញសង្គម ព្រមជាមួយការរិះគន់ និងពាក្យជេរប្រមាថមិនសមរម្យមួយចំនួន សាមីខ្លួនកញ្ញា ជីជី និងស្រីស្អាត សូរិយា បានចេញមកបកស្រាយការពិតជុំវិញរឿងរ៉ាវដ៏រសើបនេះ។ ក្នុងវីដេអូបកស្រាយនោះ ត្រូវបានសាមីខ្លួនអ្នកទាំងពីរបញ្ជាក់ច្បាស់ថា តាមរយៈសកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីរកន្លងមក គឺពុំមែនជារឿងពិតទេ ផ្ទុយមកវិញនេះគ្រាន់តែការសម្ដែងប៉ុណ្ណោះ។

កញ្ញា ជីជី បានបញ្ជាក់ថា សម្រាប់នាងសព្វថ្ងៃក៏មានសង្សាររួចហើយ ចំណែក សូរិយា ក៏មានសង្សារដែរ គឺពួកគេសុទ្ធតែមានគូកំណាន់ចិត្តរៀងៗខ្លួន ដូច្នេះមិនបានស្រលាញ់ស្រីដូចគ្នា។

ជាមួយការបកស្រាយនេះ កញ្ញា ជីជី ក៏ដូចកញ្ញា សូរិយា បានស្នើដល់មហាជនកុំឲ្យមានការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា និងចូលរួមលើកទឹកចិត្តចំពោះពួកគាត់ផង ព្រោះថាការស្រលាញ់ភេទដូចគ្នាពុំមានកំហុសអ្វីឡើយ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


