ព័ត៌មានជាតិ
ឆក់ទូរស័ព្ទមិនបានសម្រេច ដួលម៉ូតូខ្លួនឯងជាប់ខ្នោះ
សមត្ថកិច្ចបានចាប់ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៥នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះមិនបានសម្រេច កាលពីវេលាម៉ោង ៦និង ៤០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០ ចំណុចមុខស្តុប៣ស្ថាប័ន ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ឡាក់ ទីន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១, ទី២ឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សមត្ថកិច្ចដកហូតវត្ថុតាង ម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1H 2626 ជាម៉ូតូដែលជនសង្ស័យទាំងពីរនាក់ជិះធ្វើសកម្មភាព។

តាមចម្លើយសារភាពពីជនសង្ស័យបានឲ្យដឹងទៀតថា ពួកគេមានគ្នាចំនួន៥នាក់ ជិះម៉ូតូចំនួន៣គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ មិនបានសម្រេចនៅចំណុចមុខស្តុប៣ស្ថាប័នភ្លាមៗនោះ ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលល្បាតក្បែរនោះដេញតាមចាប់តែជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងគេចខ្លួនបាត់ នៅសល់ជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនរហូតដល់ផ្លូវ១០៥ ក្រុម៤ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ដោយស្ថានភាពភ័យពេកបានដួលម៉ូតូ ត្រូវប៉ូលិសប្រមាញ់បានតែម្តង។ ក្រោយពីកើតហេតុ សមត្ថកិច្ច ប៉ុស្តិ៍ទួលសង្កែទី១ នាំមកកាន់ប៉ុស្តិ៍សាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ ឌីរៀ
សូមចុចអាន៖ ជនជាតិថៃ២នាក់ស្លាប់ ពេលបើកត្រាក់ទ័រជាន់មីនតោន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


