សន្តិសុខសង្គម
នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ឆក់កាបូបស្ត្រីជនបរទេសនៅខណ្ឌចំការមន
ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់បានជាបន្តបន្ទាប់ ក្រោយពីពួកគេ មានគ្នា៣នាក់ ធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនបរទេសម្នាក់កំពុងដើរតាមផ្លូវជាមួយមិត្តភក្តិ កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៥និង៤៦នាទី ចំណុចផ្លូវ២១ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ទី១មាន ១-ឈ្មោះ សេង សុនី ហៅ ធិ ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ សារុន ចាន់រះ ហៅ រះ ភេទប្រុស អាយុ១៨ឆ្នាំ ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។

នគរបាលបានឱ្យដឹងថា ក្រោមការបញ្ជាពីលោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌទួលគោក និង ប៉ុស្តិ៍មូលដ្ឋានទន្លេបាសាក់ បង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន២ នាក់ ជាបន្តបន្ទាប់។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង៥និង៤៦នាទី ព្រឹក នៅចំណុចផ្លូវ២១ បាសាក់លេន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជនសង្ស័យមានគ្នាចំនួន៣នាក់ ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាព ឆក់កាបូបបានសម្រេចពីស្ត្រីជនបរទេសម្នាក់ កំពុងដើរជាមួយមិត្តភក្តិ រួចជនសង្ស័យបានគេចខ្លួនបាត់។ លុះនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៥ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឈានដល់កំណត់មុខសញ្ញាបាន និងឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើតែម្តង។

សូមបញ្ជាក់ថា កម្លាំងការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្ខពួកសេសសល់បន្តទៀត។ ចំពោះមុខសញ្ញាសេសសល់ និងរត់គេចខ្លួន សមត្ថកិច្ចនិងតាមបង្ក្រាបឱ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ សំណាង




-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


