សន្តិសុខសង្គម
នារីម្នាក់ត្រូវក្រុមជនសង្ស័យឆក់កាបូបបានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងធ្វើដំណើរតាមផ្លូវបានសម្រេច កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នារីរងគ្រោះ មានឈ្មោះ ហេង ពេជ្រ មុនី នាថ អាយុ២៦ឆ្នាំ មុខរបរ ផ្នែក គណនេយ្យ នៅ ក្រុមហ៊ុនមួយស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមសម្ដីនារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូម៉ាក SUZUKI Nek ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BK-4909 ចេញពីរៀនគួរនៅក្បែរវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រួចត្រឡប់ទៅផ្ទះវិញនៅម្ដុំចំការដូង ខណ្ឌដង្កោ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានឆក់កាបូបរបស់នាងដែរភ្ជួរនៅខាងមុខបានសម្រេច ហើយនាងក៏ឈប់ម៉ូតូភ្លាមៗក៏មានបក្ខពួកក្រុមជនសង្ស័យម្នាក់ទៀតមកកាច់សោម៉ូតូដកយកទៅបន្ថែមទៀត ទើបធ្វើឲ្យរូបនាងជិះម៉ូតូដេញតាមមិនកើត។
នារីរងគ្រោះបានឲ្យដឹងទៀតថា ក្នុងកាបូបរបស់នាង ដែលត្រូវក្រុមចោរឆក់យកទៅនោះ មានទូរសព្ទមួយគ្រឿងម៉ាក Samsung ,កាតចាក់វ៉ាក់សាំង , កាតធានាគារ និងអត្តសញ្ញាប័ណ្ណ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងនាំនារីរងគ្រោះទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងសាឡាង ដើម្បីសួរនាំ និងធ្វើកំណត់ហេតុកំណត់មុខសញ្ញា៕
ដោយ ៖ សុខា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


