សន្តិសុខសង្គម
ស្ត្រីម្នាក់ឈប់ម៉ូតូចាំយកលុយកូនតុងទីន ត្រូវចោរឆក់ខ្សែកបានសម្រេច
ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈឈប់ម៉ូតូអង្គុយចាំយកលុយកូនតុងទីន ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមកក្បែរធ្វើសកម្មភាពឆក់យកខ្សែកបានសម្រេចរួចគេចខ្លួនបាដោយសុវត្ថិភាព បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះសា នី អាយុ៣០ជាង ស្នាក់នៅម្ដុំផ្សារសេនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈដែលត្រូវជនសង្ស័យឆក់យកនោះ ខ្សែកផ្លាកទីនមួយខ្សែ តម្លៃ៣០០ដុល្លារ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមកឈប់នៅលើចិញ្ចើមផ្លូវចាំយកលុយកូនតុងទីនបន្ទាប់មក ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខមកធ្វើសកម្មភាពឆក់យកខ្សែកបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកាកាបទី១ទេ ព្រោះគិតថា បានត្រឹមដាក់ពាក្យបណ្តឹងមិនដែលឃើញចាប់បានចោរម្តងណាផងហើយក៏ជិះម៉ូតូទៅផ្ទះវិញទាំងអស់សង្ឃឹម៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda