ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថាឲ្យលោកខាងលិច កំពុងសម្លាប់ប្រជាជនរបស់ខ្លួន
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានសរសេរនៅលើបណ្ដាញ Twitter កាលពីថ្ងៃសៅរ៍ថា “ការសម្រេចចិត្តរបស់លោកខាងលិច ដែលមិនផ្ដល់អាវុធទំនើបៗឲ្យអ៊ុយក្រែន គឺប្រៀបដូចជាកំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើនឡើងៗ” ។

ការអះអាងរបស់លោក Podolyak បានកើតឡើង បន្ទាប់ពីអាល្លឺម៉ង់បានជាប់គាំងលើការសម្រេចចិត្តថាតើត្រូវផ្គត់ផ្គង់រថក្រោះ Leopard ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់រដ្ឋាភិបាលទីក្រុងកកៀវប្រឆាំងនឹងរុស្ស៊ីដែរឬយ៉ាងណា ។
ទីប្រឹក្សារបស់លោក Volodymyr Zelensky រូបនេះបានបញ្ជាក់ទៀតថា “ការមិនសម្រេចចិត្តឲ្យហើយនៅពេលនេះ ក៏ដូចជាការពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃក្នុងការមិនបញ្ជូនអាវុធឲ្យអ៊ុយក្រែន គឺកំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើន ដូច្នេះសូមមេត្តាគិតឲ្យបានលឿន” ។

ប្រទេសចំនួន ៥០ បានយល់ព្រមកាលពីថ្ងៃសុក្រក្នុងការផ្គត់ផ្គង់សម្ភារយោធាដល់អ៊ុយក្រែនក្នុងតម្លៃរាប់ពាន់លានដុល្លារ ដែលរួមទាំងរថពាសដែក និងគ្រាប់បែកដើម្បីជួយដល់ទីក្រុងកៀវក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការសឹករបស់កងកម្លាំងរុស្ស៊ីដែលអូសបន្លាយពេលជិត ១ ឆ្នាំមកនេះ ។
គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងអង្វរសុំរថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ ខណៈសម្ព័ន្ធមិត្តជាច្រើនក៏បានគាំទ្រសំណើររបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ផងដែរ ដោយនិយាយថា រថក្រោះធុននេះមានសារៈសំខាន់សម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនជាមួយប្រទេសជិតខាងដែលមានសមត្ថភាពធំជាងខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ដឹងទេ វៀតណាម មិនធ្លាប់ជួបរឿងប្រធានាធិបតីលាលែងពីតំណែងពាក់កណ្ដាលទី តាំងពីឆ្នាំណាមក?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


