ជីវិតកម្សាន្ដ
Travis Barker បង្ហាញស្នាមសាក់ថ្មី ជារូបភ្នែករបស់ Kourtney Kardashian
តន្ត្រីករជនជាតិអាមេរិកលោក Travis Barker វ័យ ៤៧ ឆ្នាំ បានបង្ហោះរូបសាក់ថ្មីកាលពីថ្ងៃសៅរ៍ ទី២១ នៅលើបណ្ដាញសង្គម Instagram ដែលមានអ្នកតាមដាន ៧.៩ លាននាក់ ។

លើផុសនេះផងដែរ Travis បានដាក់ចំណងជើងថា “Oh hey there” និងមានរូបលោកផ្ទាល់លើកខោមួយចំហៀងបង្ហាញរូបសាកភ្នែកភរិយា ។ ទន្ទឹមនឹងនេះ អ្នកបញ្ចេញមតិមួយចំនួនបាននិយាយថា រូបភ្នែកមនុស្សនៅលើភ្លៅលោក Travis គឺជា ភ្នែករបស់ Michael Jackson អ្នកខ្លះបញ្ចេញការសង្ស័យថា Kourtney មានផ្ទៃពោះទៅវិញ ។

ជាក់ស្ដែងរូបសាក់នេះពិតជារូបភរិយារបស់គាត់មែន ព្រោះថាលោកក៏បានផុសរូបជាមួយ Kourtney ក្នុងបន្ទប់ទឹកមួយសន្លឹកផងដែរ ។ សូមបញ្ជាក់ផងដែរថា Travis និង Kourtney បានរៀបការដល់ទៅ ៣ដង ក្នុងឆ្នាំ ២០២២ គឺខែមេសា នៅទីក្រុងឡាសវេហ្គាស ខែឧសភា នៅទីក្រុងសាន់តាបាបារ៉ា និងលើកទីបីនៅអ៊ីតាលីទៀតផង ។

ទស្សនាវដ្ដី PEOPLE បានបំភ្លឺថា ប្ដីប្រពន្ធគូនេះចាប់ផ្ដើមសេពគប់គ្នាតាំងពីខែមករា ឆ្នាំ ២០២១ ហើយភ្ជាប់ពាក្យខែតុលា នៅឆ្នាំដដែលដូចគ្នា ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ផ្ទះលំហែតម្លៃជិត ១៥ លានដុល្លារ របស់ Kourtney Kardashian ត្រូវព្យុះកម្ទេច
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


