ជីវិតកម្សាន្ដ
Kourtney Kardashian ត្រូវវះកាត់ជាបន្ទាន់ ដើម្បីជួយជីវិតកូន
តារាទូរទស្សន៍ Kourtney Kardashian ដែលធ្លាប់មានកូន ៣ នាក់ជាមួយអតីតគូស្នេហ៍ Scott Disick ហើយកំពុងពពោះកូនទី ៤ ជាមួយ Travis Barker បានវះកាត់ជាបន្ទាន់ ដើម្បីជួយជីវិតកូនប្រុស ។


នាងបង្ហោះនៅក្នុងបណ្ដាញសង្គម Instagram ថា “ខ្ញុំដឹងគុណគ្រូពេទ្យដ៏អស្ចារ្យដែលបានជួយជីវិតកូនរបស់យើង ខ្ញុំដឹងគុណចំពោះប្ដីរបស់ខ្ញុំដែលប្រញាប់ប្រញាល់មកពីការប្រគំតន្ត្រីមករកខ្ញុំនៅក្នុងមន្ទីរពេទ្យ និងថែទាំខ្ញុំ ។ ខ្ញុំអរគុណម៉ាក់សម្រាប់ការកាន់ដៃខ្ញុំឆ្លងកាត់រឿងនេះ ។”

Kourtney បន្តទៀតថា “ខ្ញុំធ្លាប់តែពពោះស្រួលៗ ៣ ដងកន្លងមក ខ្ញុំមិនបានត្រៀមចិត្តសម្រាប់វះកាត់បន្ទាន់ទេ ។ ខ្ញុំមិនគិតថាអ្នកមិនធ្លាប់ឆ្លងកាត់ យល់អារម្មណ៍ភ័យខ្លាចនេះទេ ។ ខ្ញុំបានដឹងបន្ថែមទៀត និងកាន់តែគោរពអ្នកម្ដាយដែលតស៊ូដើម្បីកូនអំឡុងពេលពពោះ ។ ព្រះជួយឲ្យខ្ញុំចាកចេញពីមន្ទីរពេទ្យជាមួយកូនប្រុសនៅក្នុងពោះដោយសុវត្ថិភាព ។”
គួរបញ្ជាក់ថា តារាស្រីវ័យ ៤៤ ឆ្នាំរូបនេះ បានប្រកាសអំពីការពពោះក្នុងខែមិថុនា ប៉ុន្តែនាងមិនទាន់ប្រាប់ពីអាយុនៃគភ៌ឡើយ ៕
ប្រែសម្រួល៖ វារី
ប្រភព៖ CNA
ចុចអាន៖ ផ្ទះលំហែតម្លៃជិត ១៥ លានដុល្លារ របស់ Kourtney Kardashian ត្រូវព្យុះកម្ទេច
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


