វប្បធម៌ ជំនឿ
យល់ដឹងត្រូវ ដើម្បីលែងប្រើខុស នៃអត្ថន័យ “ឈាបនកិច្ច” ក្នុងសង្គមខ្មែរ
ជនជាតិខ្មែរ ជាអម្បូរនៃអ្នកខ្ពស់ ទាំងសុជីវធម៌ នៃការរស់នៅ និងទម្លាប់នៃការនិយាយស្តី ដូនតាជាន់ចាស់របស់យើង លោកមានក្បូនខ្នាត និងការប្រើប្រាស់ពាក្យពេចន៍ បានត្រឹមត្រូវច្បាស់លាស់ណាស់។ រឿងខ្លះមានអត្ថន័យរួមដូចគ្នាតែមួយក៏ពិតមែន ប៉ុន្តែចំពោះការប្រើប្រាស់ ពាក្យ នោះ គឺពុំមែនដូចគ្នាទាំងស្រុងនោះទេ។ តួយ៉ាង ពាក្យ “ឈាបនកិច្ច” ដូនតាខ្មែរប្រើដោយផ្អែកតាមបណ្តាយសស័ក្តិ និងឋានានុក្រម ធំតូច ខ្ពស់ទាបរបស់បុគ្គល។
តាមវចនានុក្រមសម្តេចព្រះមហាសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ពាក្យ “ឈាបនកិច្ច” មានសេចក្តីថា ការដុតសាកសព ជាសាមញ្ញពាក្យសម្រាប់ប្រើជាសាធារណៈ មិនចំពោះបុគ្គលណាម្នាក់ឡើយ។
លោក ក្រូច លីហ៊ន់ អភិបាលគេហទំព័រ Colorise & Old Photos of Cambodia បានឱ្យ “កម្ពុជាថ្មី” ដឹងតាមប្រអប់សារហ្វេសប៊ុកថា បុរាណាចារ្យខ្មែរ ក្នុងសម័យដើមប្រើប្រាស់ពាក្យ “ឈាបនកិច្ច” នេះបានត្រឹមត្រូវល្អណាស់ គឺលោកប្រើតាមលំដាប់ជន ដែលមានបណ្តាស័ក្តិ ថ្នាក់ខ្ពស់, ថ្នាក់កណ្ដាល, និងថ្នាក់តូចទាប។ តួយ៉ាងដូចជាពាក្យ៖
១. “ថ្វាយព្រះភ្លើង” មានន័យដូចពាក្យ ឈាបនកិច្ច តែប្រើសម្រាប់ព្រះបរមសព នៃព្រះមហាក្សត្រ ទ្រង់រាជ្យ, សម្ដេចព្រះវររាជជននី, សម្ដេចព្រះ អគ្គមហេសី ឬ ព្រះសពសម្ដេចព្រះមហាសង្ឃ រាជទាំងពីរគណៈ។ ឧទាហរណ៍ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម ស្តេច ថ្វាយព្រះភ្លើងចំពោះព្រះបរមសព សម្តេចព្រះ មហិយ្យកា អ្នកម៉ែ នាង រស់ ដែលជាជីដូន ក្នុងឆ្នាំ ១៨៨៣។
២. “ប្រទានព្រះភ្លើង” ប្រើសម្រាប់ការផ្តល់ភ្លើងដល់ ព្រះសព នៃព្រះបរមវង្សានុវង្ស ព្រះញាតិដែល មានឋានៈទី ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ប្រទាន ដោយអ្នកដែលមានបណ្តាស័ក្តិខ្ពស់ជាង។ ឧទាហរណ៍ ព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ស្តេចប្រទានភ្លើងចំពោះព្រះសពរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឥស្សារាវង្ស ដែលជាព្រះរាជបុត្រា ក្នុងឆ្នាំ ១៩១៤។
៣. “រំលាយសព” ប្រើសម្រាប់សពសេនាបតី និង មន្រ្តីទាំងពួង ឬរាស្រ្ដប្រជាណាដែលជាអ្នកមានកេរ្ដិ៍ឈ្មោះ យសស័ក្តិខ្ពង់ខ្ពស់ក្នុងសង្គម។ ឧទាហរណ៍ ពិធីបុណ្យ រំលាយសព លោកពញា អភ័យភូបេស្ស ឈុំ ប្រារព្ធធ្វើ នៅខេត្តបស្ចិមបុរី នានគរស្រុក សៀម ក្នុងឆ្នាំ១៩២២។
៤. “បូជាសព ឬ បូជាព្រះសព” ប្រើសម្រាប់ព្រះ សពបព្វជិត (អ្នកបួស) ទាំងពួង។ ឧទាហរណ៍ ពិធីបុណ្យបូជាព្រះសព ព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ អតីតអធិបតីពពុទ្ធមណ្ឌលវិបស្សនាធុរៈសិក្សា នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធចាប់ពី ថ្ងៃ២កើត ដល់ ៥កើត ខែមិគសិរ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី២ ដល់ ៤ ខែធ្នូ ឆ្នាំ២០១៦។
៥. “រំលាយរូប ឬធ្វើឈាបនកិច្ច” ប្រើសម្រាប់ សព នៃរាស្រ្ដប្រជាសាមញ្ញទាំងពួង។ ឧទាហរណ៍ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២ គឺជាថ្ងៃបុណ្យ ឈាបនកចិ្ច លោក សំអឿន សត្យា។
៦. “ដុត ឬដុតខ្មោច” ប្រើសម្រាប់ខ្មោច សត្វតិរិច្ឆាន ឬជនថោកថយ។ ឧទាហរណ៍ ពេលដែល ប៉ុល ពត ស្លាប់ទៅ គេសែងយកទៅដុត នៅកណ្តាលព្រៃ។
អាស្រ័យ ដូចបានផ្សព្វផ្សាយជម្រាបជូនខាងលើនេះ សូមឱ្យអស់លោក អស់អ្នក ដែលជាអ្នករៀបចំកាន់ការខាងពិធីបុណ្យឈាបនកិច្ច មេត្តាយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងតាមក្បូនខ្នាត ពីបរមបុរាណ លំអានដូនតា ដែលជាអ្នកខ្ពង់ខ្ពស់នៃយើងវិញផង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ពេជ្រ ចរណៃ រក្សាបានរាង និងសម្រស់ស្អាត មិនចាញ់តារាបរទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អតីតប្រធានអង្គការភូមិកុមារ SOS ធ្លាប់ជួយកុមារលើពិភពលោកជិត៣ទសវត្សរ៍ បានទទួលមរណភាព
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ