ព័ត៌មានជាតិ
កម្ពុជា រៀបចំបង្កើតសៀគ្វី និងខ្សែធ្វើដំណើរទេសចរណ៍បេតិកភណ្ឌពិភពលោក ខេត្តព្រះវិហារ
លោក ហេង សំរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិព្រះវិហារ បានចូលរួមប្រជុំស្តីពី ការចុះពិនិត្យទីតាំង និងសិក្សារៀបចំបង្កើតសៀគ្វី និងខ្សែធ្វើដំណើរទេសចរណ៍បេតិកភណ្ឌពិភពលោក នៅខេត្តព្រះវិហារ ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ នៅថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ច្រឡឹង សុមេធា អគ្គនាយករងគ្រប់គ្រងឧស្សាហ៍កម្មទេសចរណ៍ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ដែលមានការចូលរួមពី ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ មន្រ្តីក្រសួងទេសចរណ៍ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះវិហារសរុបចំនួន ១៣នាក់។

កិច្ចប្រជុំនេះ មានគោលបំណងប្រមូលព័ត៌មានទេសចរណ៍ពីតំបន់បេតិកភណ្ឌពភពលោក និងតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗក្នុងខេត្តព្រះវិហារ ដើម្បីចងក្រងជាឯកសារសៀគ្វី និងខ្សែធ្វើដំណើរទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌពិភពលោក ដើម្បីជម្រុញកំណើនភ្ញៀវទេសចរនៅតាមតំបន់បេតិកភណ្ឌពិភពលោកទាំងបី និងគោលដៅទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីចប់កិច្ចប្រជុំ មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងអនុប្រធានមន្ទីរទេសចរណ៍ បានជូនដំណើរថ្នាក់ដឹកនាំក្រសួងទេសចរណ៍ទៅទស្សនកិច្ច សារមន្ទីរធម្មជាតិសកល សម្តេចតេជោ ហ៊ុន សែន ព្រះវិហារ រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ៕
អត្ថបទ និងរូបភាព : ប៉ាន់ លឿង



-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


