ជីវិតកម្សាន្ដ
ឆ្នាំ២០២៣ Bella Ranee ក្លាយជាម្ចាស់ទ្រព្យសម្បត្តិវាល់លានដុល្លារ វ៉ាដាច់តារារៀមច្បងច្រើនរូប
តាំងពីបែកបាក់ស្នេហ៍ កាលពីដើមឆ្នាំមុន តួឯកស្រីរឿង “បុព្វេសន្និវាស” Bella Ranee កាន់តែត្រូវប៉ាន់លើការផ្សាយពាណិជ្ជកម្ម និងលេចមុខក្នុងភាពយន្តល្បីៗជាច្រើនរឿង ដែលវាបានធ្វើឱ្យប្រជាប្រិយភាពរបស់នាង កាន់តែកើនឡើងជាលំដាប់។

រាប់តាំងពីឆ្នាំ២០២២មក Bella ក្លាយជាតារាសម្ដែងស្រី ដែលស៊ីថ្លៃខ្លួនខ្ពស់មិនធម្មតាលើការសម្ដែងភាពយន្តខ្នាតធំ ភាពយន្តភាគ ការផ្សាយពាណិជ្ជកម្ម ពិធីការិនី និងចូលរួមព្រឹត្តិការណ៍នានា ដោយប្រាក់ចំណូលទទួលបាន ពិតជាច្រើនបំផុតមិនធ្លាប់មាន។

ដោយឡែកកាលពីឆ្នាំ២០២១ គេហទំព័រ Pantip.com បានប្រកាសថា Bella ជាតារាស្រីស៊ីថ្លៃខ្ពស់បំផុតមួយរូបនៅក្នុងប្រទេស ខណៈតម្លៃខ្លួនពីការសម្ដែងរឿងចាប់ពី ២២៣១ដុល្លារក្នុងមួយវគ្គ។ ចំណែកការផ្សាយពាណិជ្ជកម្មចាប់ពី ២៥ម៉ឺនដុល្លារ និងថ្លៃចូលរួមកម្មវិធីម្ដងប្រហែល ៥ពាន់ដុល្លារ។
មិនត្រឹមជាតារាសម្ដែងស្រីឆ្នើមប៉ុណ្ណោះទេ តាមពិត Bella ក៏ជានាយកក្រុមហ៊ុននៃប្រព័ន្ធផ្សព្វផ្សាយមួយក្នុងប្រទេសថៃផងដែរ ដែលវាជាប្រភពប្រាក់ចំណូល និងប្រាក់ចំណេញរាប់សែនដុល្លារ ក្នុងមួយឆ្នាំៗ។

ដោយសារប្រភពចំណូលដ៏សន្ធឹកសន្ធាប់របស់ Bella កាលពីឆ្នាំកន្លងទៅ យោងតាមរបាយការណ៍ពីគេហទំព័រ Networthspot បានវិភាគថា ក្នុងឆ្នាំ២០២៣នេះ តួឯកស្រីរឿង “បុព្វេសន្និវាស” គឺជាម្ចាស់អចលនទ្រព្យ និងប្រាក់សុទ្ធប្រមាណ ៣២.២១លានដុល្លារអាមេរិក ដែលចំនួននេះបានវ៉ាដាច់តារារៀមច្បងជាច្រើនរូប នៅក្នុងប្រទេសថៃ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រឡូកសិល្បៈ ២៦ឆ្នាំ កំពូលតារាស្រី Aum Pachayapa នៅសល់ទ្រព្យសម្បត្តិប៉ុន្មានក្នុងដៃ?
ចុចអាន៖ Baifern ក្លាយជាសេដ្ឋីនី ក្ដោបក្ដាប់ទ្រព្យសម្បត្តិ ២០លានដុល្លារ ក្នុងវ័យ ៣០ឆ្នាំ
ចុចអាន៖ ឆ្នាំ២០២៣ តារាជួរមុខថៃ Chompoo Araya ជាម្ចាស់ទ្រព្យសម្បត្តិជិត ៤៥លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


