Connect with us

ជីវិតកម្សាន្ដ

តើតារាថៃណាខ្លះ ហ៊ានចេញមុខចេញមាត់ ក្នុងជម្លោះប្រដាប់អាវុធជាមួយ កម្ពុជា

បានផុស

នៅ

ចាប់តាំងពីជម្លោះប្រដាប់អាវុធកើតឡើង កាលពីថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០២៥ ភាពក្ដៅគគុករវាងប្រទេសទាំងពីរមិនបានស្រាកស្រានម្ដងណាឡើយ បើទោះបីជាភាគីខាងកម្ពុជាហាក់ស្ងប់ស្ងាត់ដើម្បីស្វែងរកសន្តិភាពក្ដី។ ប៉ុន្តែងាកទៅកាន់តារាថៃល្បីៗជួរមុខក្នុងប្រទេសឯណោះ បែរជាប្រើវេទិការបស់ពួកគេ ដើម្បីបង្ហោះការស្អប់ខ្ពើម បង្កើតភ្លើងកំហឹងដោយការធ្វើត្រាប់តាមកងទ័ពកម្ពុជាត្រូវផ្សែងពុល បង្ហាញអំពីអំពើអសីលធម៌ ក្នុងនាមជាមនុស្សជាតិដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះដែរ តន្ត្រីករ និងតារាល្បីៗក្នុងប្រទេសថៃដ៏ពេញនិយមមួយចំនួន ស្រាប់តែប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសបណ្ដាញសង្គម X ដើម្បីលើកកម្ពស់សន្តិភាព និងសុន្ទរកថា ការពិតចំពេលមានភាពតានតឹងកើនឡើង។ ពួកគេបានប្រមូលផ្តុំគ្នាជាមួយ hashtag #TruthFromThailand ដោយជំរុញប្រឆាំងនឹងព័ត៌មានមិនពិត។ ប៉ុន្តែសិល្បករថៃទាំងនោះ មិនដឹងថាតាមពិតថា ប្រទេសថៃឯណោះវិញទេ ដែលជាជនបង្កហេតុនាំភ្លើងមកដល់ប្រទេសកម្ពុជា ពោលគឺទាហានថៃបានឈ្លានពាន និងថែមទាំងដើររាយបន្លាលួសចូលដល់ទឹកដីខ្មែរថែមទៀតផង។

NuNew សិល្បករទោលនៅក្រោមផលិតកម្ម DMD Music បានចែករំលែកព័ត៌មានវិទ្យា ដោយសង្កត់ធ្ងន់លើភាពយុត្តិធម៌ និងការយល់ចិត្តមនុស្សទាំងសងខាង។

តារាចម្រៀង Tilly Birds បានជំរុញមនុស្សឲ្យបញ្ឈប់ព័ត៌មានក្លែងក្លាយ និងរក្សាសន្តិភាព។

តារាចម្រៀង និងសម្ដែង Jeff Satur បានសង្កត់ធ្ងន់ទៅលើមនុស្សជាតិជុំវិញភាពជាសត្រូវ ដោយទទូចថា គ្មាននរណាម្នាក់ជាសត្រូវនឹងនណាឡើយ។

បវរកញ្ញា Engfa Waraha បានទទួល​ស្គាល់​ការ​ឈឺ​ចាប់​ពី​ការ​បាត់​បង់​អ្នក​គាំទ្រ​កម្ពុជា ខណៈ​លើក​ឡើង​នូវ​ការ​គោរព​បទដ្ឋាន​អន្តរជាតិ។

តារាសម្តែង-តារាចម្រៀង Daou អំពាវនាវឲ្យស្ងប់ស្ងាត់ និងមិនអរិភាពដើម្បីចៀសវាងការស្អប់កាន់តែជ្រៅឡើងនៅក្នុងផ្នតគំនិតរបស់មនុស្ស។

ទោះបីជាយ៉ាងណាក៏ដោយ មានតារាថៃមួយចំនួនផ្សេងទៀតបានព្យាយាមលាបពណ៌ជនជាតិខ្មែរ តាមរយៈការប្រើ hashtag និងបង្ហោះរូបភាពមិនពិតជាច្រើន វាយលុកគ្រប់ណ្ដាញសង្គម ថាថៃគឺជាជនរងគ្រោះ។ ជាងនេះទៀត តារាប្រុសស្រី ដែលជាជនជាតិថៃផ្ទាល់មានឱកាសក្លាយជាតារា K-pop បានប្រើសំឡេងរបស់ខ្លួនដោយធ្វើការពង្វក់តារាកូរ៉េត្រាប់ជាវីដេអូផ្សេងពុល ក្នុងន័យលាបពណ៌ថាកម្ពុជា គឺជាអ្នកផ្ដើមការបាញ់ទៅកាន់ថៃមុន។

តារាស្រីៗថៃដែលបានបង្ហោះទាំងវីដេអូនិងរូបភាពឌឺដងមកកាន់កងទ័ពខ្មែរ មានដូចជា Anne Thongprasom នាងនិងបក្ខពួក បានបង្ហាញនូវឃ្លិបមួយក្នុងសកម្មភាពពុលនឹងផ្សែងចេញពីអាហារបែបប្រណិត Omakase។ ដោយបង្អង់យូរឡើយ មហាជនខ្មែរជាច្រើនបានសម្រុកចូលទៅបញ្ចេញមតិមិនពេញចិត្តដែលរូបនាងធ្លាប់តែជារៀមច្បងគួរឲ្យគោរព បែរជាប្រពឹត្តអំពើគួរឲ្យស្អប់ខ្ពើមនិងរើសអើងទៅវិញ។

សរុបជារួមមក  ពួកគេលាក់ខ្លួនពីក្រោយពាក្យថា សិល្បៈ ឬ អចេតនា ប៉ុន្តែជាក់ស្តែង វាជាយុទ្ធសាស្ត្រមួយក្នុងការបន្ថោកក្តីថ្លៃថ្នូររបស់កម្ពុជា។ ពួកគេធ្វើដូច្នេះជានិច្ច ដើម្បីបង្កើតភាពអសម និងសម្ពាធដល់ប្រទេសកម្ពុជា។ តារាធំៗទាំងនោះ បានបំពានលើកម្ពុជាម្តងហើយម្តងទៀត។ ពួកគេដាក់បញ្ចូលការចំអក មើលងាយ និងជាន់ឈ្លី នៅក្នុងរូបភាពផ្សព្វផ្សាយរបស់ពួកគេតាមគ្រប់រូបភាពទាំងអស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Fan Bingbing ស្រក់​ទឹក​ភ្នែក នឹកអាណិតខ្លួនដែលមិនអាចប្រឡូកសិល្បៈ​ក្នុង​ប្រទេស​ចិនដូចមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម