ជីវិតកម្សាន្ដ
ហេតុអ្វីប្រទេសថៃ សំបូរតារាល្បីៗឆបោកលុយមហាជន
ប្រទេសថៃពិតជាមានករណី តារាល្បីៗក្នុងវិស័យសិល្បៈដែលធ្លាប់ជាប់ករណីបោកប្រាស់ ឬចូលរួមជាមួយក្រុមហ៊ុនបោកប្រាស់ជាញឹកញាប់ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ ចំពោះមូលហេតុចម្បង ដែលនាំឲ្យអ្នកគាំទ្រ ឬ សាធារណជនជឿជាក់ ពោលគឺពួកគេគឺជាបុគ្គលមានឥទ្ធិពល មានអំណាច និងនិយមបង្ហោះនូវភាពហៃស៊ីវល័យបំភ័ន្តភ្នែក។

ជាក់ស្ដែង ដោយសារតែឥទ្ធិពលបាននាំឲ្យមនុស្សជាច្រើនមានទំនុកចិត្តខ្ពស់លើតារា (idol culture)។ បើតារាមកផ្សព្វផ្សាយផលិតផល ឬវិនិយោគ អ្នកគាំទ្រជឿយ៉ាងងាយ ដោយគ្មានការត្រួតពិនិត្យឬមានចំណុចគួរឲ្យសង្ស័យណាមួយឡើយ។
ជាងនេះទៅទៀតដែរ បណ្តាញសង្គមនៅក្នុងប្រទេសមួយនេះ ក៏ជះឥទ្ធិពលយ៉ាងខ្លាំងក្លាដូចជា Facebook, IG, TikTok ដែលប្រទេសថៃ ប្រើច្រើនបំផុតក្នុងអាស៊ីអាគ្នេយ៍។ អ្នកចូលចិត្តចែករំលែកទិន្នន័យដោយទុកចិត្តពីតារាល្បី ឲ្យគ្នាបន្ត ដោយគ្មានការពិនិត្យ។ នេះធ្វើឲ្យការបែកបាក់ព័ត៌មាន ឬការបោកប្រាស់វិនិយោគ រីករាលដាលយ៉ាងឆាប់រហ័ស។
អ្វីដែលជាការកត់សម្គាល់ធំបំផុត ក្រុមហ៊ុនបោកប្រាស់យល់ថា ក្រុមតារាល្បីៗគឺជាមធ្យោបាយឆាប់បង្កើតភាពស្រស់ស្អាតនិងគួរជឿទុកចិត្តបំផុត។ ដូច្នេះពួកគេ ជួលតារាផ្សព្វផ្សាយ ឬអញ្ជើញចូលរួមក្នុងកម្មវិធី ដើម្បីបន្លំមហាជន និងកាន់តែបង្កើនភាពជឿជាក់ទ្វេរដង។
ទន្ទឹមនោះដែរ បច្ចុប្បន្ននេះ ថ្វីបើប្រទេសថៃមានច្បាប់ការផ្សាយពាណិជ្ជកម្ម និងការយល់ព្រម ប៉ុន្តែមិនសូវមានការអនុវត្តតឹងរ៉ឹងនោះទេ។ ក្រោយពេលមានបញ្ហា មានតារាជាច្រើនបានអះអាងថា ខ្លួនគ្រាន់តែជាអ្នកផ្សព្វផ្សាយ មិនទទួលខុសត្រូវចំពោះការបោកប្រាស់ផ្ទាល់ ទើបនាំឲ្យករណីទាំងនោះទាញពេលវេលាយូរ ដែលពុំអាចដោះស្រាយបាន។
សរុបជារួមមក ហេតុដែលប្រទេសថៃសំបូរតារាល្បីៗជាប់ករណីបោកប្រាស់លុយកាក់ គឺព្រោះតារាខ្លួនឯងជាអ្នកទាក់ទាញទំនុកចិត្តមហាជន, បណ្តាញសង្គមធ្វើឲ្យឥទ្ធិពលពង្រីកលឿន, ហើយច្បាប់មិនតឹងរឹងគ្រប់គ្រាន់ក្នុងការប៉ះពាល់ទៅលើអ្នកផ្សព្វផ្សាយនោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម៉ាឡេស៊ី ប្រាប់ពលរដ្ឋថា បើមិនចាំបាច់ កុំទៅប្រទេសថៃនាពេលនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


