ជីវិតកម្សាន្ដ
សេពគប់គ្នាជិត៣ឆ្នាំ ទីបំផុត Travis សុំ Taylor រៀបការ អមដោយចិញ្ចៀនពេជ្រដ៏ធំសម្បើម
នៅព្រឹកព្រលឹមថ្ងៃទី ២៧ ខែសីហា តារាចម្រៀងប៉ុប Taylor Swift បានបង្ហោះរូបថតថ្មីៗជាច្រើនសន្លឹកនៅលើបណ្តាញសង្គម ដោយប្រកាសភ្ជាប់ពាក្យជាផ្លូវការ ជាមួយមិត្តប្រុសគឺកីឡាករ Travis Kelce ។ នៅក្នុងការបង្ហោះ Instagram រួមគ្នា អ្នកទាំងពីរបានសរសេរថា« គ្រូភាសាអង់គ្លេសរបស់អ្នក និងគ្រូហាត់ប្រាណរបស់អ្នក បានរៀបការហើយ» រួមជាមួយនឹងរូបថតដែលបង្ហាញពីចិចិញ្ចៀនពេជ្រដ៏ធំសម្បើម។

ក្នុងរយៈពេលត្រឹមតែមួយម៉ោង ការបង្ហោះរបស់ Taylor Swift បានឈានដល់ជាង ១០ លានដង និងការចូលចិត្ត នៅលើបណ្ដាញ Instagram យ៉ាងគគ្រឹកគគ្រេង។ ជាពិសេស អ្នកគាំទ្រ និងមិត្តភក្តិជាច្រើនបានបន្សល់ទុកនូវពរជ័យដល់តារាចម្រៀង និងមិត្តប្រុសរបស់នាងច្រើនហួសប្រមាណ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ ចិញ្ចៀនភ្ជាប់ពាក្យត្រូវបានរចនាឡើងដោយមិត្តប្រុ Tសravis Kelce សហការជាមួយ Kindred Lubeck នៃ Artifex Fine Jewelry ជាពិសេសសម្រាប់ Taylor Swift ។ ចិញ្ចៀនមួយវង់នេះដែរ ត្រូវបានរចនាបែបបុរាណដោយមានពេជ្រធំនៅចំកណ្តាល។ យោងតាមអ្នកជំនាញផ្នែកគ្រឿងអលង្ការ Benjamin Khordipour ពេជ្រកណ្តាលមានទម្ងន់ប្រហែល ៨ ការ៉ាត់ ហើយត្រូវបានធ្វើដោយដៃទាំងស្រុង។ តម្លៃប៉ាន់ស្មាននៃចិញ្ចៀនគឺប្រហែល ៥៥០,០០០ ដុល្លារអាមេរិកឯណោះ។

Taylor Swift កើតនៅឆ្នាំ ១៩៨៩ ជាតារាចម្រៀងស្រីល្បីបំផុតនិងមានបំផុតក្នុងពិភពលោក។ គិតត្រឹមខែមីនា ឆ្នាំ ២០២៥ នាងគឺជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសុទ្ធ ១.៦ ពាន់លានដុល្លារ។ ភាពជោគជ័យនេះភាគច្រើនបានមកពីប្រាក់ចំណូលដ៏ច្រើននៃ The Eras Tour ផលិតផលតន្ត្រី ការរក្សាសិទ្ធិបទចម្រៀង និងការវិនិយោគអចលនទ្រព្យ។
តារាស្រីវ័យ៣៥ឆ្នាំរូបនេះ មិនត្រឹមតែមានឥទ្ធិពលក្នុងតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាម៉ូដសំលៀកបំពាក់ដែលនាងស្លៀក ក៏អាចបង្កឲ្យមនុស្សជាច្រើនពេញនិយមយកគំរូនៃការស្លៀកពាក់តាមថែមទៀត។ នាងត្រូវប្រព័ន្ធផ្សព្វផ្សាយជាច្រើនដាក់ឈ្មោះថា ជាតារាស្រីមានទាំងលុយវាល់លាន មានទាំងកេរ្តិ៍ឈ្មោះល្បីសុះសាយ ក្នុងនាមជាសេដ្ធីនីមួយរូប។
សូមជម្រាបជូនដែរថា តារាចម្រៀងប៉ុប បានណាត់ជួបមិត្តប្រុស Travis Kelce ជាសាធារណៈតាំងពីរដូវក្តៅឆ្នាំ ២០២៣។ គូស្នេហ៍មួយគូនេះមិនស្ទាក់ស្ទើរក្នុងការបង្ហាញក្ដីស្រឡាញ់ដ៏ងប់ងល់របស់ខ្លួនតាមសារព័ត៌មានទាំងអស់នោះទេ។ Travis Kelce ក៏បានបង្ហាញពីឆន្ទៈរបស់គាត់ ក្នុងការចំណាយប្រាក់នៅពេលហោះហើរជុំវិញពិភពលោកដើម្បីចូលរួមការប្រគំតន្ត្រីនៅលើ Eras Tour ដើម្បីគាំទ្រមិត្តស្រីថែមទៀតផង៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តើតារាថៃណាខ្លះ ហ៊ានចេញមុខចេញមាត់ ក្នុងជម្លោះប្រដាប់អាវុធជាមួយ កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


