ព័ត៌មានអន្ដរជាតិ
ឆ្មក់ចូលផ្ទះតារា ថៃ ម្នាក់ ក្រោមបទចោទប្រកាន់ ក្លែងបន្លំ និងផ្ដល់ប្រាក់កម្ចីខុសច្បាប់
ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) នៃនាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ច (ECD) បានបើកប្រតិបត្តិការមួយនាព្រឹកថ្ងៃពុធ ទី៣ ខែធ្នូ ដើម្បីចាប់ខ្លួនតារាសម្តែង Rybena Intachai និងជាឌីជេល្បីឈ្មោះមួយរូប នៅគេហដ្ឋានរបស់នាង ពីបទក្លែងបន្លំ និងផ្តល់ប្រាក់កម្ចីខុសច្បាប់ បន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនត្រូវបានដាក់។

ទាក់ទងនឹងករណីនេះ បណ្ដាញផ្សព្វផ្សាយថៃ The Nation បានចុះផ្សាយថា មន្ត្រីនគរបាលមកពីនាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ច បានចាប់ខ្លួនតារាសម្ដែងវ័យ៤៥ឆ្នាំរូបនេះនៅផ្ទះរបស់នាង ស្ថិតក្នុងតំបន់ Phra Khanong នៃទីក្រុងបាងកក បន្ទាប់ពីមានជនរងគ្រោះជាច្រើន បានសម្រុកដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាង។
ក្នុងពេលជាមួយគ្នានេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បានបង្ហោះព័ត៌មានថ្មីៗដោយប្រកាសថា៖
CIB ចាប់ខ្លួនតារាសម្តែងស្រី N.N. R.B.N. នៅព្រឹកនេះ ពីបទក្លែងបន្លំការផ្តល់ប្រាក់កម្ចីសាធារណៈ។ មុននេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បានផ្សព្វផ្សាយដោយពាក្យចចាមអារ៉ាមថា តារាល្បីម្នាក់ដែលស្គាល់តែអក្សរកាត់ N បានខកខានសងបំណុលដែលជំពាក់មិត្តភក្តិនៅក្នុងរង្វង់ខាងក្នុងរបស់នាង ដែលមានតម្លៃរហូតដល់ ៤០០ លានបាត។ ទោះបីជាអត្តសញ្ញាណរបស់នាង មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ ការរំពឹងទុកជាសាធារណៈជាច្រើនផ្តោតលើ តារាថៃដែលជាពិធីករទូរទស្សន៍ ឌីជេ តារាសម្តែង និងអ្នកបើកបររថយន្តប្រណាំង ដែលក្រោយមកបានពង្រីកអាជីវកម្មផ្សេងៗ រួមទាំងហាងកាត់សក់ ហាងលក់សម្លៀកបំពាក់កុមារ និងការរៀបចំការប្រគំតន្ត្រី និងព្រឹត្តិការណ៍ផ្សេងៗ។
ក្រោយមក Rybena Intachai បានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈដោយទទួលស្គាល់ថា នាងពិតជាតារាល្បី N ដែលបានរៀបរាប់នៅក្នុងពាក្យចចាមអារ៉ាម ដោយបន្ថែមថា នាងមិនអាចនិយាយអ្វីបានច្រើននៅពេលនេះទេ ហើយសុំឱកាសបន្តធ្វើការ។
យ៉ាងណាមិញ ចំពោះករណីប្រភេទនេះស្ថិតនៅក្រោមច្បាប់ប្រឆាំងការលាងលុយកខ្វក់។ ក្រុមអ្នកស៊ើបអង្កេតនឹងសម្របសម្រួលជាមួយការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) ដើម្បីស៊ើបអង្កេតផ្លូវហិរញ្ញវត្ថុ និងរឹបអូស ឬបង្កកទ្រព្យសម្បត្តិដែលទទួលបានតាមរយៈឧក្រិដ្ឋកម្ម ដែលនឹងត្រូវចែកចាយទៅឲ្យជនរងគ្រោះវិញ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
បវរកញ្ញាចក្រវាល នឹងប្ដូរម្ចាស់ថ្មី អាចជាជនជាតិថៃដដែល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


