Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​បាត់ដំបង ជួសជុស​រូប​សំណាក​លោក​តាដំបងគ្រញូង ​កែលម្អ​លាប​ថ្នាំ​ថ្មី

បានផុស

នៅ

រូបសំណាកលោកតាដំបងក្រញួងកំពុងតែធ្វើការជួសជុលសំអាត ដើម្បីលាបថ្នាំសាជាថ្មីដោយរក្សាទម្រង់ដើមទាំងស្រុង។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង​បានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅរសៀលថ្ងៃទី​០៩ ​ខែកុម្ភ:នេះថា រូបសំណាកលោកតាដំបង​គ្រញូង ត្រូវ​បានរៀបចំដុះខាត់និងជួសជុលកន្លែងបាក់បែកខ្លះៗឲ្យបានស្អាតរួចលាបពណ៌សាជាថ្មី ដោយរក្សទម្រង់​​ដើមទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនធ្វើការជួសជុលលាបថ្នាំពណ៌រូបសំណាកលោកតាដំបងក្រញួង រដ្ឋបាលខេត្តបាត់ដំបងក៏មិនភ្លេចអំពីទំនៀមទម្លាប់ ប្រពៃណីនោះទេ គឺបានរៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីធ្វើការសុំជួសជុលលាបថ្នាំដើម្បីលើកសម្រស់រូបសំណាកលោកតាដំបងក្រញូង ឱ្យកាន់តែមានភាពស្រស់ស្អាត ទាក់ទាញ និងកាន់តែមានរបៀបរៀបរយផងដែរ។

ការជួសជុលសំអាតរូបសំណាកតាដំបងក្រញួងធ្វើឡើង ក្រោយពីរដ្ឋបាលខេត្តបាន​ចុះសិក្សាកំណត់អ័ក្សស្ថាបនាផ្លូវ​បេទីមប្រភេទ AC កាលពីថ្ងៃទី២៤ ខែមករា កន្លងទៅ ដែលក្នុងនោះមានជួសជុលស្ថាបនាផ្លូវជាផ្នែកៗដូចជាផ្លូវ សម្រាប់រថយន្ត ផ្លូវជិះកង់ ផ្លូវដើរ ដាំដើមឈើ ចំណត និង ដកទ្រូងផ្លូវ ចេញចាប់ពីក្រោយរង្វង់មូលលោកតាដំបងគ្រញូងមក​ទល់ស្ពាន ១៣ មករា។ អាជ្ញាធរ​ក៏​បាន​រៀបចំ ផ្លូវជិះកង់ ផ្លូវដើរ ចំណត និងដាំដើមឈើ ផ្លូវ​ចំនួន ២ ខ្សែផ្សេងទៀត គឺកំណាត់ផ្លូវជាតិលេខ ៥ ពី រង្វង់មូលលោកតាដំបងគ្រញូង​មកដល់ស្ពានសោហឺជាប្រភេទ AC និងផ្លូវមុខស្នងការដល់ស្ពានវត្តសូភីដោយចាក់បេតុង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៧ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១០ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម