Connect with us

សន្តិសុខសង្គម

បាត់ស្រុតផ្ទះពលរដ្ឋមួយខ្នងចូលស្រះទឹក ខណៈម្ចាស់មិននៅ

បានផុស

នៅ

ផ្ទះថ្មមួយល្វែងសាងសង់ក្បែរមាត់ស្រះ ខណៈម្ចាស់មិននៅស្រាប់តែបាក់ស្រុតធ្លាក់ចូលក្នុងទឹកបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយរុះរើ អីវ៉ាន់ចេញ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមាត់ស្រះ រណ្តៅដីចាស់ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពៅ ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ អេង ភ័ណ្ឌ អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនចំនួន៣នាក់ រស់នៅផ្ទះកើតហេតុ។ ចំណែកផ្ទះរងបាក់ស្រុត សង់ពីថ្មក្រោម លើគ្រោងដែក ទំហំទទឹង៤ម៉ែត្រ និងបណ្តោយ៨,៥០ម៉ែត្រ ។

តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា ផ្ទះរបស់គាត់បានសាងសង់រស់នៅជាង១ឆ្នាំមកហើយ ហេីយមុនកើតហេតុ ខណៈដែលនាំគ្នាទៅធ្វើការងារ កូនៗទៅរៀនអស់ ចាក់សោផ្ទះទុកចោល ស្រាប់តែនៅវេលាម៉ោងខាងលើមានអ្នកភូមិទូរស័ព្ទប្រាប់ថាផ្ទះបាក់ស្រុតធ្លាក់ចូលក្នុងទឹកស្រះ សំណាងគ្មានអ្នកនៅ ហេីយភ្លាមៗនោះពលរដ្ឋបាននាំគ្នាជួយរុះរើជញ្ជូនអីវ៉ាន់ចេញ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម