Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជូននាវាចម្បាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទៅធ្វើសមយុទ្ធជាមួយ ចិន

បានផុស

នៅ

មេបញ្ជាការយោធាមកពីប្រទេសរុស្ស៊ី និងចិនកំពុងរួមគ្នាធ្វើសមយុទ្ធយោធាដែនទឹកជាមួយអាហ្វ្រិកខាងត្បូងនៅមហាសមុទ្រឥណ្ឌា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីការចាប់ផ្តើមនៃការធ្វើសមយុទ្ធកងទ័ពជើងទឹករយៈពេល ១០ ថ្ងៃនៅឯឆ្នេរសមុទ្រ Richards Bay ភាគខាងកើតនៃប្រទេសអាហ្វ្រិកខាងត្បូង ។

ទន្ទឹមនោះ ក្នុងសមយុទ្ធនេះដែរ កងទ័ពរុស្ស៊ីក៏បានបញ្ជូននាវាចម្បាំងមួយគ្រឿង មានសមត្ថភាពប្រដាប់ដោយមីស៊ីល Zircon ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងដល់ទៅ ៩ ដង បន្ទាប់ពីត្រូវបានដាក់ពង្រាយកាលពីខែមុន ។

ចំណែក មេបញ្ជាការចិនវិញ ក៏បានបញ្ជូននាវាចម្បាំងចំនួន ៣ គ្រឿងដើម្បីចូលរួមក្នុងសមយុទ្ធនេះផងដែរ ។ នាវាទាំងនោះ រាប់បញ្ចូលទាំងនាវាពិឃាត នាវាចម្បាំង និងនាវាគាំទ្រ ។

កន្លងមក មេដឹកនាំនៅអាហ្វ្រិកខាងត្បូងបានរក្សាជំហរអព្យាក្រឹតលើសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែទោះយ៉ាងណាអ្នកតំណាងរបស់គណបក្សប្រឆាំងបាននិយាយថា សមយុទ្ធនេះគឺច្បាស់ណាស់ ជាសារគាំទ្រសម្រាប់សង្គ្រាមលុកលុយលើរដ្ឋាភិបាលទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម