Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ (មានវីដេអូ)

បានផុស

នៅ

អភិបាលនៃតំបន់ Dnipro ភាគខាងកើតបាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើមីស៊ីល Kh-22 ជំនាន់ទសវត្សរ៍ឆ្នាំ ១៩៦០ វាយប្រហារលើគោលដៅជនស៊ីវិលកាលពីពេលថ្មីៗនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មេបញ្ជាការអ៊ុយក្រែនបានអះអាងដែរថា ការវាយប្រហាររបស់មីស៊ីល Kh-22 បានបង្កការខូចខាតជាច្រើននៅក្នុងទីក្រុង Dnipro ខណៈកន្លងមកមីស៊ីលប្រភេទនេះ ជាធម្មតាត្រូវបានប្រើប្រាស់ដើម្បីកំណត់ ឬតម្រង់គោលដៅលើនាវាចម្បាំង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ៊ុយក្រែនទទួលស្គាល់ថា ទោះបីជាមីស៊ីលនេះមានអាយុកាលជាង ៦០ ឆ្នាំក៏ពិតមែន ប៉ុន្តែប្រព័ន្ធ​ខែលការពារដែន​អាកាស​របស់អ៊ុយក្រែន ​មិន​អាច​បាញ់​ទម្លាក់វា​បាននោះ​ទេ ។

បច្ចុប្បន្នកងទ័ពអ៊ុយក្រែនកំពុងកាន់កាប់ទឹកដីរបស់ពួកគេនៅជុំវិញទីក្រុង Bakhmut ខណៈកងទ័ពដែនអាកាសរុស្ស៊ី ក៏ត្រូវបានគេមើលឃើញកំពុងបញ្ជូនយន្តហោះចម្បាំងថ្មីៗមកកាន់ទីក្រុងមួយនេះផងដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការសឹកមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាអូសបន្លាយពេលជិត ១ ឆ្នាំហើយ ។ បន្ទាប់មក លោកខាងលិច​បានដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​រុស្ស៊ី និង​បង្កើន​ការផ្គត់ផ្គង់​សព្វាវុធ​ដល់​រដ្ឋាភិបាលទីក្រុងកៀវ ដែល​មានតម្លៃ​រាប់សិប​ពាន់​លាន​ដុល្លារ​ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ គ្រួសារ ស៊ីរី រួចជីវិតពីគ្រោះរញ្ជួយដីនៅ តួកគី បែរជាមកស្លាប់ ដោយសារ​ភ្លើងឆេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម