ព័ត៌មានអន្ដរជាតិ
ក្រុមតារាវិទូ រកឃើញកាឡាក់ស៊ីថ្មី ដែលនៅសែនឆ្ងាយពីភពផែនដី
ក្រុមតារាវិទូ បានប្រើកែវយឺតអវកាស James Webb ដើម្បីពិនិត្យមើលពេលវេលានៃយុគសម័យដំបូងនៃចក្រវាល ហើយជាលទ្ធផល ពួកគេបានប្រទះឃើញនូវកាឡាក់ស៊ីថ្មីដ៏សែនឆ្ងាយមួយពីកាឡាក់ស៊ីមីលគីវ៉េរបស់ភពផែនដី ។

បើយោងតាមការសិក្សាថ្មីដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature កាលពីថ្ងៃពុធបានឲ្យដឹងថា ក្រុមសង្កេតការណ៍អវកាសបានរកឃើញកាឡាក់ស៊ីដ៏ធំចំនួន ៦ ដែលមានអាយុកាលចន្លោះពី ៥០០ ទៅ ៧០០ លានឆ្នាំ បន្ទាប់ពីបន្ទុះដ៏ធំដែលបង្កើតបានជាចក្រវាល ។
លោក Joel Leja ជំនួយការសាស្ត្រាចារ្យផ្នែកតារាសាស្ត្រ និងរូបវិទ្យានៅសាកលវិទ្យាល័យ Penn State និយាយថា វត្ថុដែលបានរកឃើញនេះ គឺមានទំហំធំជាងការំពឹងទុកទៅទៀត ។ ដំបូងឡើយអ្នកវិទ្យាសាស្រ្តគ្រាន់តែ រំពឹងនឹងរកឃើញកាឡាក់ស៊ីតូចៗប៉ុណ្ណោះ ប៉ុន្តែពេលនេះ James Webb បានរកឃើញកាឡាក់ស៊ីដែលមានភាពចាស់ទុំ ដូចជាកាឡាក់ស៊ីមីលគីវ៉េផងដែរ ។

គួរឲ្យដឹងថា កែវយឺតអាវកាស James Webb ជាផលិតផលកែវយឺតថ្មីមួយរបស់អង្គការ NASA សហការជាមួយ ESA និង CSA ដែលបានបាញ់បង្ហោះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ ។ James Webb មានសមត្ថភាពខ្ពស់ដែលអាចស្វែងរកកាឡាក់ស៊ី និងភពដ៏សែនឆ្ងាយផ្សេងៗផងដែរ ជាពិសេស វាអាចឆ្លុះឃើញអតីតកាលពេលវេលារាប់ពានលានឆ្នាំនៃការកកើតចក្រវាលថែមទៀតផង ។
បើនិយាយពីកាឡាក់ស៊ី គឺមានទំហំធំធែងណាស់ ដែលវាកកើតឡើងដោយឧស្ម័ន ធូលី រួមផ្សំដោយផ្កាយ និងភពជាច្រើនរាប់ពាន់លាន ។ យោងតាមអ្នកវិទ្យាសន្និដ្ឋានថា មានកាឡាក់ស៊ីប្រហែល ២ ពាន់លាន ដែលអាចធ្វើការសង្កេតបាន ហើយក៏នៅមានកាឡាក់ស៊ីជាច្រើនថែមទៀតផងដែរនៅក្នុងសកលលោកយើងនេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNN
ចុចអាន ៖ រុស្ស៊ី បញ្ជូននាវាចម្បាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទៅធ្វើសមយុទ្ធជាមួយ ចិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


