Connect with us

ព័ត៌មានអន្ដរជាតិ

ក្នុងឱកាស​បុណ្យណូអែល សម្តេចប៉ាប ​អំពាវ​នាវ​ឱ្យ​មនុស្ស​មាន​​មេត្តាធម៌​និង​​​​សន្តិភាព

បានផុស

នៅ

​ប្រធាន​គ្រឹស្តសាសនា​កាតូលិក សម្តេច ប៉ាប លីអូ ទី១៤ បាន​អំពាវ​​នាវឱ្យផ្សាយ​​​សេចក្តី​មេត្តា​ និង​​សន្តិភាព​ជុំ​វិញ​ពិភពលោក​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ណូ​អែល​ជា​លើក​ដំបូងរបស់​​គាត់នៅឯទីក្រុង​រ៉ូម​​ប្រទេសអ៊ីតាលីកាល​ពី​​ថ្ងៃពុធ។

សម្តេចសង្ឃ ប៉ាប លីអូ ទី១៤ ។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើក​ឡើង​ថា​៖«នៅ​លើពិភព​លោក​នេះ​ ​គ្មាន​​ផ្លូវ​សន្តិភាព​​​​​​សម្រាប់​ព្រះ​ទេ បើគ្មាន​សន្តិភាព​​សម្រាប់​មនុស្សជាតិ​។ ហើយ​ជម្លោះ​មួយ​ក៏​មិន​អាច​កើត​ឡើង​បាន​ដែរ បើគ្មាន​ភាគី​ម្ខាង​ទៀត​»។

លោក​បន្ត​ទៀត​ថា​៖«បុណ្យណូអែល​គឺ​ជា​បុណ្យ​នៃ​ក្តី​សង្ឃឹម​ ដែល​ធ្វើ​ឱ្យ​យើង​ទាំង​អស់​គ្នា​មាន​សុខសន្តិ​ភាព​»។

លោក​បន្ថែម​ថា​ សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​គឺ​គ្មាន​ដែន​កំណត់​ បើទោះ​​បីជា​ «សេដ្ឋកិច្ច​បច្ចុប្បន្ន​ច្របូក​ច្របល់​ក៏​ដោយ​» ដែល​​នាំ​ឱ្យ​មនុស្ស​ត្រូវបាន​គេ​​ចាត់ទុក​ដូច​ជា​ទំនិញ​ក៏​ដោយ​។

សម្តេច​ប៉ាប​ដំបូង​បង្អស់​ដែល​​កើតនៅ​សហរដ្ឋ​អាមេរិក​​បានអំពាវ​នាវ​ឱ្យ​​មាន​សន្តិភាព​នៅ​ក្នុង​ជម្លោះ​ជា​សកល​ទាំង​អស់​ ដោយ​បាន​​លើក​ឡើង​ពី​សង្រ្គាម​នៅ​អ៊ុយ​ក្រែន​ និងការ​​ទួញសោក​ចំពោះ​ការ​បដិសេធ​របស់​រុស្ស៊ី​ពី​បទ​ឈប់​បាញ់ក្នុង​ពិធី​​បុណ្យ​ណូអែល។ លោក​​ក៏​​បាន​​សម្តែង​​ក្តី​សង្ឃឹម​​ចំពោះ​​វឌ្ឍនភាព​​ក្នុង​​ការ​ចរចា​​សន្តិភាព​​រវាង​​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ផង​ដែរ​។

កាល​ពី​ថ្ងៃ​អង្គារសម្តេច​ប៉ាប​បាន​ជំរុញ​ឱ្យ​មនុស្ស​ទាំង​អស់​មាន​គុណ​ធម៌​ និង​អនុវត្ត​បទឈប់​បាញ់ក្នុង​​រយៈ​ពេល​ ២៤​ម៉ោង  នៅ​ក្នុង​សង្គ្រាម​ទាំងអស់​ជុំវិញ​ពិភពលោក​ក្នុង​ពិធី​​បុណ្យ​ណូអែល ហើយបាន​និយាយ​ថា ​ការ​បដិសេធ​របស់​រុស្ស៊ី​ចំពោះ​បទ​ឈប់​បាញ់​រយៈ​ពេល​ខ្លី​បាន​ធ្វើ​ឱ្យ​គាត់​ «សោកសៅយ៉ាង​ខ្លាំង»៕​

ប្រែ​សម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម