ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលជប៉ុនបញ្ជាក់ជំហរថាជប៉ុនដាច់ខាតមិនបង្កើតអាវុធនុយក្លេអ៊ែរទេ
រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ថា រាប់ទសវត្សរ៍មកហើយ ប្រទេសជប៉ុនមិនមានអាវុធនុយក្លេអ៊ែរនោះទេ ដោយបដិសេធការចេញផ្សាយនាពេលថ្មីៗនេះ ដែលថា៖«មានមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលម្នាក់» បានស្នើឱ្យប្រទេសនេះគួរតែពិចារណាបង្កើតអាវុធមហាប្រល័យនេះដើម្បីការពារខ្លួន ស្របពេលដែលពិភពលោកកំពុងញាំញីដោយសង្គ្រាម។

មន្រ្តីដែលមិនបញ្ចេញឈ្មោះនិយាយថា ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ ព្រោះតែស្ថានភាពសន្តិសុខពិភពលោកកាន់តែអាក្រក់ ប៉ុន្តែលោកក៏បានទទួលស្គាល់ថា ចំណាត់ការដែលខ្លួនបានលើកឡើងក៏មានផលវិបាកខាងនយោបាយផងដែរ។ ទូរទស្សន៍រដ្ឋ NHK និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានរាយការណ៍ថាមន្ត្រីដែលបានលើកឡើងនេះ គឺមកពីអង្គភាពរបស់នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi ។
ចំណែកនៅឯសន្និសីទសារព័ត៌មានដែលធ្វើឡើងជាប្រចាំនៅទីក្រុងតូក្យូ ប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក Minoru Kihara បាននិយាយថា គោលនយោបាយគ្មាននុយក្លេអ៊ែរទាំងបីរបស់ប្រទេសជប៉ុនគ្មានការផ្លាស់ប្តូរទេ។ លោកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការលើកឡើង ឬមិននិយាយថាតើបុគ្គលមន្រី្តរូបនោះនឹងបន្តនៅក្នុងមុខតំណែងណាមួយ ចំពេលមានការអំពាវនាវពីមេដឹកនាំគណបក្សប្រឆាំងឱ្យដកមន្ត្រីរូបនោះចេញ។
គួរឱ្យដឹងផងដែរថា ប្រទេសជប៉ុនមានការរីកចម្រើនផ្នែកនយោបាយ និងការបញ្ចេញមតិជាសាធារណៈកាន់តែច្រើនឡើង ក្នុងការបន្ធូរបន្ថយគោលការណ៍មិនឲ្យមានអាវុធនុយក្លេអ៊ែរចំនួនបីរបស់ខ្លួន រួមមាន មិនឱ្យកាន់កាប់ មិនផលិត និងមិនអនុញ្ញាតឱ្យអាវុធនុយក្លេអ៊ែរចូលក្នុងទឹកដីរបស់ខ្លួន។
ខណៈដែលអាវុធនុយក្លេអ៊ែរនៅតែជាប្រធានបទដ៏រសើបខ្លាំងក្នុងប្រទេសតែមួយគត់ដែលធ្លាប់ទទួលរងគ្រោះពីការទម្លាក់គ្រាប់បែកបរមាណូ ជាពិសេសប្រទេសនេះនៅតែមានមន្ទិលសង្ស័យ ពីការធានាសន្តិសុខនានាពីសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Donald Trump និងការគំរាមកំហែងកាន់តែខ្លាំងឡើងពីប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរ ដូចជាចិន រុស្ស៊ី និងកូរ៉េខាងជើង តែងតែលើកយករឿងនេះមកជជែកឥតឈប់៕
អត្ថបទ៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


