សេដ្ឋកិច្ច
រោងចក្រពីរបោះទុនជាង ១៥លានដុល្លារ បង្កើតការងារជាង ៣ពាន់កន្លែងដល់ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺទទួលបានគម្រោងបង្កើតរោងចក្រកាត់ដេរ ផលិតស្បែកជើង និងសម្ភារៈវេចខ្ចប់ ជាបន្តបន្ទាប់ នៅដើមឆ្នាំ ២០២៣នេះ។ ជាក់ស្តែងកាលពីថ្ងៃទី ២២ កុម្ភៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែសម្រេចអនុម័តឱ្យក្រុមហ៊ុនចំនួនពីរបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈវេចខ្ចប់។

ចំពោះគម្រោងបង្កើតរោងកច្រ បានផ្តល់ចំណូលដល់ពលរដ្ឋក្នុងមូលដ្ឋានរាប់ពាន់នាក់ តាមរយៈការបម្រើការងារក្នុងរោងចក្រនេះ។
ក្រុមហ៊ុនដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបសម្រេចអនុម័តនេះ រួមមាន៖
១- “ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។
២-“SSH CB SUSTAINABLE FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៤៨កន្លែង។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កំណើននៃការបង្កើតរោងចក្រជាលំដាប់នេះ ជាសញ្ញាល្អសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ លោកកត់សម្គាល់ឃើញថា ការរក្សាបានស្ថិរភាពនយោបាយ ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ បានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេស ចូលមកវិនិយោគបង្កើតរោងចក្រសហគ្រាស នៅកម្ពុជា កាន់តែច្រើនឡើង។ បើតាមលោកឧកញ៉ា លឹម ហេង ទៅថ្ងៃអនាគតកម្ពុជា កាន់តែមានការរីកចម្រើនផ្នែកឧស្សាហកម្ម រោចក្រ ក្រោយអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជា ចិន កូរ៉េ ក៏ដូចជា RCEP នឹងជំរុញកាន់តែខ្លាំងផ្នែកឧស្សាហកម្ម និងកសិកម្ម ពិសេសទៅលើធនធានធម្មជាតិ ដូចជា ធនធានរ៉ែ និងថាមពល ជាដើម។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា គម្រោងនៃការបង្កើតរោងចក្រថ្មីៗនេះ បានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនាំចេញ ផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋ និងបង្កើនប្រាក់ចំណូលពន្ធផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


