សន្តិសុខសង្គម
ឃាត់ខ្លួននាយករងវិទ្យាល័យមួយរូប ក្រោយពីដាក់ថ្នាំចាប់រំលោភកូន សិស្សខ្លួនបានសម្រេចច្រើនដងនិងថតរូបវីដេអូកំពុងទុកគំរាម
កំពង់ឆ្នាំង ៖ លោកនាយករងវិទ្យាល័យម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនមកអយ្យការនៃសាលាដំបូងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយជាប់ចោទពីបទចាប់រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភាសលើកុមារីជាសិស្សសាលារបស់ខ្លួន និងករណីហិង្សាដោយ ចេតនា។

សមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន លោក ង៉ែត សុខខេង អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នាយករងសាលាផ្នែកវិន័យ និងបរិស្ថាន នៅវិទ្យាល័យមួយ(ក្នុងស្រុកកំពង់ ត្រឡាច) ពីករណី រំលោភសេពសន្ថវៈ និង ផលិត ចែកចាយរូបភាពអាសអាភាសលើកុមារីជាសិស្សវិទ្យាល័យ និងករណី ហិង្សាដោយចេតនា។ ករណីចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងតាមបញ្ជា លោក ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា យោងតាមពាក្យបណ្តឹង របស់អាណា ព្យាបាលរបស់កុមារី ជាសិស្សវិទ្យា ល័យអាយុ ១៥ ឆ្នាំ ជាជនរងគ្រោះនៃអំពើខាងលើ បានរៀបរាប់ទាំងក្តុកក្តួលថា ជនសង្ស័យឈ្មោះ ង៉ែត សុខខេង នាយករងសាលាផ្នែកវិន័យ និងបរិស្ថានបានលួងលោមកុមារីជាកូនគាត់ថា ទៅរៀនបើក រថយន្តជាមួយលោកគ្រូ ឈ្មោះ ង៉ែត សុខខេង រួចបែរជាលួចដាក់ថ្នាំចូល ក្នុងទឹកឱ្យកូនគាត់ផឹក លុះពេលកូនគាត់សន្លប់បាត់ បាននាំកូនគាត់ទៅរំលោភរហូតបានសម្រេច ជាច្រើនដង និងបានថតរូប និងវីដេអូកំពុងចាប់រំ លោភជនរងគ្រោះនោះ ដើម្បីទុកគំរាមកុមារីរងគ្រោះសម្រាប់បំពេញតណ្ហារបស់ខ្លួនលើកក្រោយទៀត។
ករណីខាងលើនេះ គឺជាសារដាស់តឿនសម្រាប់ជនល្មោភតណ្ហាទាំងឡាយគួរតែជៀសវាងឲ្យឆ្ងាយកុំឱ្យមាន រឿងអាស្រូវនាំឲ្យអាប់អោនកិត្តិយស និង អាប់អោនដល់មន្ត្រីក្នុងអង្គភាព ក្នុងស្រុកក្នុងខេត្តដែលគេជាមនុស្សល្អ។
ទន្ទឹមគ្នានេះដែរ អាណាព្យាបាលនិងមាតាបិតាទាំងឡាយរបស់សិស្សក៏គួរតែប្រុងប្រយ័ត្នចំពោះកូនជានារីភេទផងដែរ ដោយកុំបណ្ដែតបណ្ដោយដូចករណីខាងលើនេះ៕
ដោយ ៖ ឈៀងថារិទ្ធ

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


