Connect with us

ព័ត៌មានអន្ដរជាតិ

រថក្រោះ Leopard ចំនួន១០គ្រឿងទៀត នឹងទៅដល់អ៊ុយក្រែន ក្នុងសប្តាហ៍នេះ

បានផុស

នៅ

រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ចំនួន១០គ្រឿងទៀត នឹងទៅដល់អ៊ុយក្រែនក្នុងសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Mariusz Blaszczak ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី០៧ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូឡូញ ជាប្រទេសនាំមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីផ្តល់រថក្រោះទំនើប Leopard ឲ្យអ៊ុយក្រែន ដោយទីក្រុងវ៉ាសូវី បានប្រគល់កញ្ចប់ទីមួយនៅថ្ងៃទី២៤ខែកុម្ភៈ។ សរុបមក ប៉ូឡូញបានសន្យាផ្គត់ផ្គង់រថក្រោះ Leopard 2 ចំនួន១៤គ្រឿង។

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ ក៏បានប្រាប់អ្នកសារព័ត៌មានផងដែរថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកដំណើរការមជ្ឈមណ្ឌលថែទាំសម្រាប់រថក្រោះ Leopard ដែលផ្ទេរទៅឲ្យអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Kyiv Independent

ចុចអាន៖ ក្រោយបានរថក្រោះ Leopard 2 ហើយ លោក Zelensky ត្រៀមបញ្ជូនបញ្ជី​ឈ្មោះអាវុធបន្ថែមទៅ អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម