សេដ្ឋកិច្ច
តម្លៃប្រេងសាំងឡើងថ្លៃ ៤៣០០រៀល និងម៉ាស៊ូត ៤២៥០រៀល ក្នុងមួយលីត្រ
ប្រេងសាំង និងម៉ាស៊ូត បានឡើងថ្លៃ ៥០រៀល ដូចគ្នា ពោលគឺសាំងតម្លៃ ៤៣០០រៀល ខណៈម៉ាស៊ូតមានតម្លៃ ៤២៥០រៀល ក្នុង១លីត្រ ដោយអនុវត្តចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះ។

ពាក់ព័ន្ធនឹងតម្លៃសាំងនេះ លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កន្លងមកថា យើងមិនអាចទស្សទាយឱ្យច្បាស់ពីការឡើង ឬចុះថ្លៃនៃប្រេងឥន្ទន:បានទេ។
លោកបន្ថែមថា ប្រេងឥន្ទនៈដែលប្រើប្រាស់ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ សុទ្ធតែនាំចូលពីទីផ្សារបរទេស។ ដូចនេះ ការប្រែប្រួលនៃតម្លៃប្រេងឥន្ទន:ក្នុងស្រុកយើង គឺអាស្រ័យទាំងស្រុងទៅនឹងតម្លៃលើទីផ្សារអន្តរជាតិ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ទៀតថា កន្លងទៅ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុននាំចូលប្រេង បានសម្រេចចូលរួមជាមួយរាជរដ្ឋាភិបាលបញ្ចុះតម្លៃប្រេង ២សេនក្នុងមួយលីត្រ។ ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សម្រេចជួយប្រជាពលរដ្ឋអ្នកជាវប្រេង ចំនួន២ សេន ក្នុងមួយលីត្រផងដែរ ដែលធ្វើឱ្យថ្លៃលក់ប្រេងក្នុងស្រុក ចុះថោកជាងថ្លៃគណនា ចំនួន ៤ សេនក្នុងមួយលីត្រ។ លោកថា ចំណុចនេះ ប្រជាពលរដ្ឋមួយចំនួនមិនបានដឹងទេថា សម្ដេចតេជោ បានជួយចំណាយ ៤ សេន ក្នុងមួយលីត្រប្រេង។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មួយរូបទៀត បានប្រាប់កម្ពុជាថ្មីកន្លងទៅថា បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
លោកបានបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


