Connect with us

ព័ត៌មានជាតិ

ចូលខែថ្មី តម្លៃសាំងឡើងថ្លៃ ៤ ៣៥០រៀល និងម៉ាស៊ូត ៤ ២៥០រៀល ក្នុងមួយលីត្រ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងឥន្ធនៈនៅដើមខែកុម្ភៈនេះ មានការឡើងថ្លៃទាំងប្រេងសាំង និងម៉ាស៊ូត។ សម្រាប់ប្រេងសាំងធម្មតាឡើងថ្លៃ ១៥០រៀល ស្មើនឹង ៤៣៥០រៀល និងម៉ាស៊ូតឡើង ១០០រៀល ស្មើនឹង ៤២៥០រៀល ក្នុងមួយលីត្រ ដោយតម្លៃនេះ ចាប់អនុវត្តពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១០ ខែ កុម្ភៈ​ ឆ្នាំ ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានថ្លែងប្រាប់កម្ពុជាថ្មីកន្លងមកថាបច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ បាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម