ព័ត៌មានជាតិ
ចាប់ពីម៉ោង១២រំលងអធ្រាត្រនេះទៅ ប្រេងសាំងឡើងដល់ ៥,២០០រៀល
រាប់ចាប់ពីម៉ោង១២យប់ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងបានកំណត់តម្លៃ ប្រេងសាំងធម្មតា (Gasoline 92) តម្លៃ ៥,២០០រៀលក្នុងមួយលីត្រ និង ប្រេងម៉ាស៊ូត (Gasoil 10ppm) តម្លៃ ៦,០៥០រៀលក្នុងមួយលីត្រ។ នេះបើតាមក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងអំពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេស សម្រាប់ការអនុវត្ត។

ការកំណត់តម្លៃនេះ ធ្វើឡើងដោយយោងតាមប្រកាសអន្តរក្រសួងលេខ ០០៨៣ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីរូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ព្រមទាំងការព្រមព្រៀងលើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា និងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនៅទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ តាមគោលការណ៍ដែលបានដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនីតិកាលទី៦ នៃរដ្ឋសភា។
យោងតាមការគណនា តម្លៃប្រេងអន្តរជាតិមធ្យម (Average MOPS) សម្រាប់ប្រេងសាំងមាន ០,៨១៣០ ដុល្លារ ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមាន ១,០៩០៧ ដុល្លារ ក្នុងមួយលីត្រ។ បន្ទាប់ពីបូកបញ្ចូលពន្ធ អាករផ្សេងៗ និងបុព្វលាភ (Premium) រួមទាំងអាករលើតម្លៃបន្ថែម (VAT) តម្លៃលក់រាយគណនាបានប្រហែល ១,៣០៩១ ដុល្លារ ក្នុងមួយលីត្រ សម្រាប់ប្រេងសាំង និង ១,៥២៣២ ដុល្លារ ក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ក្រោយការបញ្ចុះតម្លៃពីក្រុមហ៊ុនប្រេងឥន្ធនៈចំនួន ០,០១ ដុល្លារ ក្នុងមួយលីត្រ តម្លៃលក់រាយចុងក្រោយត្រូវកំណត់ត្រឹម ១,៣០ ដុល្លារ (ប្រហែល ៥,២០០រៀល) សម្រាប់ប្រេងសាំង និង ១,៥១ ដុល្លារ (ប្រហែល ៦,០៥០រៀល) សម្រាប់ប្រេងម៉ាស៊ូត។

សេចក្តីជូនដំណឹងក៏បានបញ្ជាក់ថា អត្រាប្តូរប្រាក់ផ្លូវការគិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ គឺ ១ដុល្លារអាម៉េរិក ស្មើនឹង ៤,០១៣រៀល។
ក្រសួងពាណិជ្ជកម្មបន្ថែមថា បណ្តាស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា អាចលក់ប្រេងក្នុងតម្លៃណាមួយដែលទាបជាងតម្លៃដែលបានកំណត់ខាងលើ ស្របតាមការប្រកួតប្រជែងជាក់ស្តែងនៅលើទីផ្សារ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


