សន្តិសុខសង្គម
ស្នងការខេត្តតាកែវ ចុះផ្សព្វផ្សាយពីវិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងវិធានពន្លត់បឋមដល់អាជីវករលក់ដូរ នៅផ្សារធំតាកែវ
ដើម្បីយល់ដឹងពីការវិធានការពន្លត់អគ្គិភ័យបឋម កម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានចុះណែនាំ អប់រំ និងផ្សព្វផ្សាយអំពីច្បាប់ និងហានិភ័យនៃគ្រោះថ្នាក់អគ្គិភ័យ ដល់អាជីករលក់ដូរនៅក្នុងផ្សារធំតាកែវ ទីរួមខេត្តតាកែវ។

ក្នុងឳកាសចុះណែនាំ អប់រំ និងផ្សព្វផ្សាយអំពីច្បាប់ និងហានិភ័យនៃគ្រោះថ្នាក់អគ្គិភ័យនេះ កម្លាំងជំនាញបានណែនាំដល់ម្ចាស់ទីតាំង និងតូបដែលមានហានិភ័យខ្ពស់ ដូចជាតូបអ៊ុតសក់ តូបលក់គ្រឿងបរិភោគ ទីតាំងប្រើប្រាស់ហ្គាស ព្រមទាំង បង្ហាត់បង្រៀនបន្ថែម ពីវិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងវិធានពន្លត់បឋម។

ជាមួយគ្នានេះ កម្លាំងជំនាញក៏បានផ្សព្វផ្សាយនូវលេខទូរស័ព្ទប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្តជូនអាជីវករលក់ដូរ ដើម្បីងាយស្រួលទំនាក់ទំនងពេលមានករណីអគ្គិភ័យជាយថាហេតុ៕
អត្ថបទ៖ សុខុម








-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


