ជីវិតកម្សាន្ដ
កំពូលតារាចម្រៀង និងអ្នកនិពន្ធឆ្នើមរូប១០ បង្ហាញស្នាដៃក្នុងបទចម្រៀងមរតកប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍ស៊ីហ្គេម
ផលិតកម្មកម្សាន្តដ៏ធំប្រចាំប្រទេសកម្ពុជា ដែលកំពុងប្រមូលផ្តុំដោយកំពូលតារាចម្រៀងជាច្រើនរូប Galaxy Navtra បានផលិតបទចម្រៀងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ជាលើកទីមួយរបស់ខ្លួន ក្រោមចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។


ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជានាពេលខាងមុខនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានលើកឡើងលើបណ្តាញសង្គមថា ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម អ្នកឧកញ៉ាបានចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់ និងអ្នកឧកញ៉ាផ្ទាល់ផងដែរ។


នៅក្នុងបទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ឆ្នាំ២០២៣នេះ ចូលរួមច្រៀងដោយកំពូលតារាចម្រៀង ៤រូបច្រៀងរួមគ្នា ដូចជា កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។
បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងលោក ខេម កំពូលតារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា របស់ផលិតកម្មហ្គាឡាក់ស៊ី បង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចម្រៀងផលិតជា MV ទ្រង់ទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេជ្របញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕
(ទស្សនាវីដេអូ)




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


