ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកទឹកចិត្តកីឡាករប្រដាល់គុនខ្មែរឱ្យប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមស៊ីហ្គេម ខាងមុខ
រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា ការប្រកួតតែងមានឈ្នះ មានចាញ់ តែទោះយ៉ាងណាត្រូវតែខំប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យវិស័យកីឡាគុនខ្មែរ កាន់តែរីកចម្រើន ឈានទៅមុខ។ លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីប្រដាល់គុនខ្មែរ នៅខេត្តស្វាយរៀង កាលពីថ្ងៃទី ២៦ ខែ មីនា។

លោករដ្ឋមន្រ្តី បានលើកឡើងដូច្នេះថា« ការប្រកួត មានឈ្នះ មានចាញ់ ដូចក្រសួងអប់រំ បានលើកឡើងនៅពេលប្រឡងថា អ្នកចេះ គឺជាប់ ដូចនៅក្នុងការប្រកួតប្រដាល់នេះដែរ អ្នកពូកែ គឺឈ្នះ ហើយយើងអ្នកទស្សនាសូមទះដៃ ទោះខ្មែរយើងឈ្នះ ឬបរទេសឈ្នះក៏ដោយ ព្រោះក្នុងការប្រកួតកីឡា សំខាន់យកបច្ចេកទេស ។ ដូច្នេះសម្រាប់ការប្រកួតនេះ ក៏ជាការហ្វឹកហាត់កីឡាករខ្មែរយើង ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស ឈានទៅចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ»។

ជាមួយគ្នានេះលោក ខៀវ កាញារីទ្ធ បានថ្លែងកោតសរសើរចំពោះអាជ្ញាធរខេត្តស្វាយរៀង ដែលបានផ្តល់ទីតាំង និងចូលរួមសហការជាមួយក្រុមការងារ ទូរទស្សន៍ជាតិកម្ពុជា ក្នុងការរៀបចំតុបតែង ទេសភាព ហេដ្ឋារចនាសម្ព័ន្ធ បានយ៉ាងស្រស់ស្អាត ដើម្បីរៀបចំបានការប្រកួត កីឡាប្រដាល់គុនខ្មែរ។
វិស័យកីឡាប្រដាល់គុនខ្មែរ បច្ចុប្បន្នមានការគាំទ្រខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ ជាពិសេសនៅពេលដែលមានការប្រកួតលក្ខណៈអន្តរជាតិ។ កីឡាករប្រដាល់គុនខ្មែរ ដែលកំពុងមានឈ្មោះបោះសំឡេងសព្វថ្ងៃ និងមានការគាំទ្រច្រើនពីមហាជន មានដូចជា កីឡាករ ធឿន ធារ៉ា ព្រំ សំណាង ពេជ្រ សម្បត្តិ ឈឿន ល្វៃ និងកីឡាករលំដាប់A របស់កម្ពុជា មួយចំនួនទៀត។
អ្នកជំនាញកីឡាមើលឃើញថា កំណើននៃការគាំទ្រដ៏សម្បើមនេះ គឺជាផ្នែកដ៏សំខាន់ ដែលជួយជំរុញវិស័យកីឡាប្រដាល់គុនខ្មែរ ឱ្យកាន់តែល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសនឹងមានធនធានល្អៗសម្រាប់វិស័យមួយនេះ កាន់តែច្រើន និងបានផ្តល់តម្លៃខ្លួនក្នុងការប្រកួតកាន់តែខ្ពស់សម្រាប់កីឡាករ៕
អត្ថបទ៖ ភក្ដី


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


