ព័ត៌មានជាតិ
ឆ្នាំ ២០២៤ ពលរដ្ឋក្រុងតាខ្មៅ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ មិនខ្វះទៀតទេ
តាមការអះអាងរបស់អភិបាលខេត្តកណ្តាល ក្រុងតាខ្មៅនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ក្រោយស្ថានីយប្រព្រឹត្តិកម្មទឹកស្អាតតម្លៃ ៣០ លានដុល្លារបញ្ចប់ការសាងសង់។
លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានថ្លែងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តកណ្តាលនៅព្រឹកនេះថា ចំពោះការងារផ្គត់ផ្គង់ទឹកស្អាតនៅតាមបណ្តាក្រុងស្រុក មានក្រុមហ៊ុនរដ្ឋ និងឯកជន មានអាជ្ញាបណ្ណចំនួន ៥៥ មូលដ្ឋាន គ្របដណ្តប់ ១ ០១០ភូមិ។ បច្ចុប្បន្នការតបណ្តាញទឹកស្អាតបានចំនួន ៩៤៥ភូមិ និងមានខ្នងផ្ទះចំនួន ៦៦,១៨៦ខ្នងផ្ទះ ដែលមានទឹកស្អាតប្រើប្រាស់ ធៀបនឹងឆ្នាំ២០១៨ ខ្នងផ្ទះមានទឹកស្អាតប្រើប្រាស់មានចំនួន ១៥,០០០ ខ្នងផ្ទះ។

នៅឆ្នាំ ២០២៤ ក្រុងតាខ្មៅនឹងមិនមានបញ្ហាប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់ទៀតទេ តាមរយៈរោងចក្រផលិតកម្មទឹកស្អាតតម្លៃប្រមាណ ៣០លានដុល្លារ។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា រោងចក្រផលិតទឹកស្អាតក្រុងតាខ្មៅ មានសមត្ថភាពផលិតទឹកស្អាតបានជាង ៣ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។ នៅពេលរោងចក្របញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤ នឹងអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅក្រុងតាខ្មៅទាំងមូល និងជាយក្រុងតាខ្មៅ មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
បច្ចុប្បន្នទឹកស្អាតដែលកំពុងប្រើប្រាស់ក្នុងក្រុងតាខ្មៅ ត្រូវបានផ្គត់ផ្គង់ជាចម្បងពីរាជធានីភ្នំពេញ។ តាមរយៈរោងចក្រផលិតទឹកស្អាតនៅក្រុងតាខ្មៅដែលសាងសង់បញ្ចប់នៅឆ្នាំ២០២៤ មិនត្រឹមតែផ្គត់ផ្គង់នៅក្នុងក្រុងតាខ្មៅ និងតំបន់ជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយការផ្គត់ផ្គង់ទឹកស្អាតពីរាធានីភ្នំពេញផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិលើវិស័យផ្គត់ផ្គង់ទឹកស្អាត ១០០ភាគរយ នៅក្នុងទីប្រជុំជនត្រឹមឆ្នាំ២០២៥ ក្នុងផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ