ព័ត៌មានជាតិ
ស្ថានភាពសុខភាពលោក គង់ សោភ័ណ្ឌធូរស្រាលគ្រោងវិលមកស្រុកវិញចុងសប្ដាហ៍នេះ
ស្ថានភាពសុខភាពរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានធូរស្រាលច្រើន ខណៈលោកនឹងវិលមកស្រុកវិញនៅចុងសប្ដាហ៍នេះ។
លោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែកប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២០ ខែមិថុនានេះថា ស្ថានភាពសុខភាពរបស់លោកអភិបាលខេត្តមិនមានអ្វីធ្ងន់ធ្ងរនោះទេ គឺបានធូរស្រាលហើយ។

លោក គង់ សោភ័ណ្ឌ មានអាការៈមិនស្រួលខ្លួនបានវិលមុខដួលកាលពីថ្ងៃទី ១៦ ខែមិថុនា ក្នុងអំឡុងពេលជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលដោយសារលោកមមារញឹកការងារ កម្មវិធីជាមួយថ្នាក់ដឹកនាំ និងការងារគណបក្សក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
ដើមឡើយលោកអភិបាលខេត្តបានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល ហើយក៏ត្រូវបានក្រុមគ្រួសារ និងថ្នាក់ដឹកនាំសាលាខេត្តបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបន្តបញ្ជូនទៅទីក្រុងបាងកក ប្រទេសថៃ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


