ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រពស្រូវប្រាំង ស្រុកកណ្ដាលស្ទឹង
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបូមទឹកដើម្បីស្រោចស្រព ផ្ទៃដីស្រូវប្រាំងចំនួន ១៨៩៣ ហិកតា ជូនដល់ប្រជាកសិករដែលកំពុងប្រឈមការខ្វះខាតទឹក នៅស្រុកកណ្ដាលស្ទឹង ឱ្យបានគ្រប់គ្រាន់។

លោក គង់ សោភ័ណ្ឌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ ក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត និងបូមទឹកសង្គ្រោះស្រូវប្រាំង ស្ថិតក្នុងឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

លោកអភិបាលខេត្ត បន្តថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក ព្រមទាំងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បូមទឹកស្រោចស្រពជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ ដោយមិនត្រូវឱ្យស្រែរបស់ប្រជាពលរដ្ឋណាម្នាក់ខ្វះខាតទឹកស្រោចស្រពឡើយ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានណែនាំដល់មន្ទីរធនធានទឹកខេត្ត ត្រូវធ្វើការសិក្សាស្ដារប្រឡាយ ស្ទឹង អូរ ដែលមានភូមិសាស្ត្រនៅក្នុងស្រុកកណ្ដាលស្ទឹង ធ្វើយ៉ាងណាដើម្បីឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងបញ្ជៀសនៅការខ្វះខាតទឹកប្រើប្រាស់នាឆ្នាំបន្តបន្ទាប់។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ក្នុងស្រុកកណ្ដាលស្ទឹង ប្រជាពលរដ្ឋដែលបង្កបង្កើនផលស្រូវរដូវប្រាំងសរុប ៣ ២៦០ គ្រួសារ ស្មើនឹង ២ ០៨៣ ហិកតា ហើយបច្ចុប្បន្នផ្ទៃដី ដែលប្រឈមខ្វះខាទឹក ដើម្បីស្រោចស្រពចំនួន ១ ៨៩៣ ហិកតា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងបូមបញ្ចូលទឹកដាក់ក្នុងស្រែដោយមិនទាន់មានស្រូវខូចខាតនៅឡើយទេ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


