ព័ត៌មានជាតិ
ទៅលេងសៀមរាប កុំភ្លេចផ្លែឈើព្រៃ ៣មុខនេះ សម្បូរណាស់នាខែចូលឆ្នាំ
ក្នុងអំឡុងពេលជិតចូលឆ្នាំប្រពៃណីជាតិខ្មែរ រហូតដល់ចុងខែមេសានេះ គឺជាពេលវេលា ដែលផ្លែឈើព្រៃ ៣ប្រភេទសម្បូរច្រើនបំផុត គឺផ្លែសិរមាន់ ផ្លែទ្រៀល និងផ្លែគុយ។ ផ្លែឈើទាំងពីរប្រភេទនេះ គឺមានចាប់លក់តាំងពីកុម្ភៈ និងមីនា ហើយសម្បូរ មានលក់ច្រើន និងធូរថ្លៃបំផុតក្នុងអំឡុងខែមេសានេះ។ នេះបើតាមការឱ្យដឹងពីអាជីវករ លក់គុយ និងសិរមាន់ នៅតាមដងផ្លូវរាជធានីភ្នំពេញ និងខេត្ត។
១. ផ្លែសិរមាន់ព្រៃ
ផ្លែសិរមាន់ព្រៃ គឺជាប្រភេទផ្លែឈើព្រៃម្យ៉ាង ដែលមានរសជាតិជូរអែម ហើយអាចរកទិញបាននៅតាមដងផ្លូវ ទឹកដីនៃខេត្តសៀមរាប ជាពិសេសគឺផ្លូវទៅកាន់ រមណីយដ្ឋានអង្គរ។ ប្រជាជនក្នុងភូមិ តែងបេះផ្លែឈើនេះ ក្នុងរង្វង់ខែមីនា រហូតដល់ខែឧសភា នៅតាមដងស្ទឹងសៀមរាប ក្នុងព្រៃរមណីយដ្ឋានអង្គរ និងព្រៃនៅភ្នំគូលេនជាដើម។ ផ្លែឈើព្រៃមួយប្រភេទនេះ គឺសម្បូរលក់ច្រើនបំផុតនៅក្នុងអំឡុង រដូវកាលចូលឆ្នាំខ្មែរនេះតែម្តង ពោលគឺក្នុងខែមេសា។

២. ផ្លែគុយ
គុយ ជាផ្លែឈើព្រៃមួយប្រភេទទៀត ដែលមានរសជាតិជូរលាយផ្អែម មានសម្បុរពណ៌លឿង-លឿងទុំ ហើយក្នុង១ឆ្នាំ ផ្លែឈើព្រៃប្រភេទនេះ គឺអាចទទួលផលបានតែម្តងប៉ុណ្ណោះ។ ផ្លែគុយ គឺដុះលូតលាស់ដោយធម្មជាតិ នៅក្នុងតំបន់ព្រៃភ្នំ ជារុក្ខជាតិវល្លិធំៗ ដែលឱ្យផលផ្លែចាប់ពីខែកុម្ភៈ រហូតដល់ចុងខែមេសា ដែលទុកថាជារដូវត្រូវ ពេលវេលាដែលសម្បូរ គុយច្រើនបំផុត ហើយក្នុងខែនេះ គុយ គឺមានតម្លៃថោកជាងពេលផ្លែចចេញដំបូង។

៣. ផ្លែទ្រៀល
ជាផ្លែឈើព្រៃ ដែលមានតាមរដូវ ហើយច្រើនសម្បូរនៅក្នុងខេត្តសៀមរាម។ ផ្លែនេះ ពេលដែលវាទុំ គឺមានពណ៌ក្រមាម ហើយផ្លែខ្លះមានរសជាតិជូរ ផ្លែខ្លះមានរសជាតិផ្អែម។

គួរបញ្ជាក់ថា ផ្លែឈើទាំងបីប្រភេទនេះ ជាប្រភេទផ្លែឈើដែលដុះដោយធម្មជាតិដូចគ្នា នៅក្នុងតំបន់ព្រៃ ពិសសគឺឃើញ មានច្រើននៅក្នុងទឹកដីនៃខេត្តសៀមរាប៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


