ព័ត៌មានជាតិ
កាកាវដាំដុះក្នុងខេត្តមណ្ឌលគិរី អាចនាំចេញទៅទីផ្សារប្រទេសអឺរ៉ុប ៣ ប្រទេស
បើតាមលោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី ក្នុងសន្និសីទនាព្រឹកមិញនេះបានឱ្យដឹងថា ដំណាំកាកាវ ដែលបានដាំដុះនៅក្នុងខេត្ត បើតាមក្រុមហ៊ុនដែលចូលមកវិនិយោគ កាកាវដែលផលិតបាន ត្រូវបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសចំនួន ៣ដូចជា បារាំង ហ្វាំងឡង់ និងអាល្លឺម៉ង់ជាដើម។

លោក ស៊ន សារុន បានលើកឡើងថា នៅក្នុងខេត្តមណ្ឌលគិរី មានក្រុមហ៊ុនមួយឈ្មោះថា ក្រុមហ៊ុន កាំកាវ ដែលចូលមកវិនិយោគ ហើយបានប្រមូលផ្តុំចងក្រងជាបណ្តុំកសិករ ដោយបានផ្តល់នៅគ្រាប់ពូជសម្រាប់កសិករដាំដុះដំណាំកាកាវ ព្រមទាំងប្រមូលទិញទៅយកវិញ នៅពេលរដូវប្រមូលផលកាកាវបានមកដល់។
បើគិតមកដល់ពេលបច្ចុប្បន្ននេះ ផ្ទៃដីដាំដុះដំណាំកាកាវ នៅក្នុងខេត្តមណ្ឌលគិរី ទោះបីជាផ្ទៃដីដាំដុះ មានចំនួនច្រើនក៏ពិតមែន ប៉ុន្តែការប្រមូលផលកាកាវ នៅមានចំនួនតិចតួចនៅឡើយ ហើយចំពោះការផ្គត់ផ្គង់ទៅកាន់ទីផ្សារក៏នៅមិនទាន់បានគ្រប់គ្រាន់។

លោកអភិបាលរងខេត្តបន្ថែមទៀតថា «សម្រាប់ការនាំចេញ ក៏ដូចជាការប្រមូលទិញផលកាកាវនេះ ក្រុមហ៊ុនដែលបានទិញយកកាកាវ ពួកគេនឹងធ្វើការកែច្នៃ វេច ខ្ចប់ ឱ្បបានស្អាតចេញ ជាផលិតផលសម្រេចជាមុនសិន ទើបធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសចំនួន ៣ដូចជា បារាំង ហ្វាំងឡង់ និងអាល្លឺម៉ង់ ផងដែរ និងអាចនៅមានប្រទេសមួយចំនួនទៀត»។

លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលម្អិតបន្ថែមថា ពាក់ព័ន្ធទៅហ្នឹងដំណាំកាកាវ នៅក្នុងខេត្តមណ្ឌលគិរី បច្ចុប្បន្នមានផ្ទៃដីដាំដុះប្រមាណតែ ៧២ហិតា ប៉ុណ្ណោះ។ ដោយឡែក ចំពោះបរិមាណផលដែលប្រមូលបាននៅមានចំនួនតិចតួច ដូច្នេះការនាំចេញទៅទីផ្សារក្រៅប្រទេស បន្ទាប់ពីប្រទេសទាំង ៣ខាងលើ បារាំង ហ្វាំងឡង់ និងអាល្លឺម៉ង់ នោះ ទិន្នផលកាកាវ ក៏មានការនាំចេញបន្តិចបន្តួចទៅកាន់ប្រទេស ជប៉ុន និងម៉ាឡេស៊ី តិចតួចបន្ថែមទៀតផងដែរ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



