ព័ត៌មានជាតិ
ទាំងនេះជាផែនទីលំអិតនៃទីតាំងកម្មវិធីនីមួយៗ របស់សង្ក្រាន្តស្វាយរៀង
ដើម្បីបង្កបរិយាកាសរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ នៅថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលស្វាយរៀង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមន្ទីរពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀង២០២៣ ដែលមាន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណរង្វង់មូលវិមានឯករាជខេត្ត និងតាមដងផ្លូវនានាក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង ។

ក្នុងព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀងឆ្នាំ២០២៣ នេះ មានការរៀបចំជាកម្មវិធីសំខាន់ៗ ដូចជា៖
-កម្មវិធីសាសនា
-កម្មវិធីល្បែងប្រជាប្រិយ
-កម្មវិធីឆាកតន្ត្រីEDM និងឡានទឹក
-តំបន់ត្រជាក់ចិត្ត
-សួនកុមារ
-កម្មវីធីល្ខោនពេលរាត្រី
-បណ្តែតគោមសុំសេចក្តីសុខ ។ល។

សូមគោរព អញ្ជើញ ឯកឧត្តម លោកជំទាវ លោក/លោកស្រី ភ្ញៀវជាតិ – អន្តរជាតិ និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងកំសាន្ត ក្នុងព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀងឆ្នាំ២០២៣ ខាងមុខនេះ អោយបានច្រើនកុះករ៕
អត្ថបទ៖ ភក្ដី




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


