ព័ត៌មានជាតិ
ដើម្បីឱ្យសង្ក្រាន្តខេត្តស្វាយរៀង រៀបចំបានរលូនល្អ អភិបាលខេត្តណែនាំចំណុចសំខាន់ចំនួន៣
នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ ដើម្បីពិភាក្សាលើការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ រៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» សម្រាប់អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ណែនាំ និងជំរុញដល់សមាជិកគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើភារកិច្ចរៀងៗខ្លួន ដើម្បីធានាឱ្យការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យត្រចះត្រចង់។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់លើចំណុចគន្លឹះសំខាន់ៗចំនួន ៣ គឺ ១.សុវត្ថិភាព និងសណ្ដាប់ធ្នាប់៖ ត្រូវពង្រឹងសន្តិសុខឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកលេងកម្សាន្ត។ ទី២ ភាពសប្បាយរីករាយ៖ រៀបចំឱ្យមានកម្មវិធីកម្សាន្តប្លែកៗ ចម្រុះពណ៌ និងបង្កបរិយាកាសសប្បាយរីករាយក្រៃលែង និងទី៣ គឺការអភិរក្សប្រពៃណី៖ រាល់ការរៀបចំត្រូវគោរពតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា កម្មវិធី «សង្ក្រាន្តស្វាយរៀង ឆ្នាំ២០២៦» គ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ រដ្ឋបាលខេត្តស្វាយរៀង រំពឹងទុកថានឹងមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករអញ្ជើញមកចូលរួមទស្សនា និងលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរឆ្នាំថ្មីទាំងអស់គ្នា៕
ដោយ៖ភក្ដី




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


