ព័ត៌មានជាតិ
មកដឹងកម្មវិធីសំខាន់ៗនៃសង្រ្កាន្តឆ្នាំថ្មី ខេត្តស្វាយរៀង
ដើម្បីបង្កបរិយាកាសរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋបាលស្វាយរៀង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និងមន្ទីរពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀង២០២៣ ដែលមានរយៈពេល៣ថ្ងៃ នៅបរិវេណរង្វង់មូលវិមានឯករាជខេត្ត និងតាមដងផ្លូវនានាក្នុងក្រុងស្វាយរៀង។

ក្នុងព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀងឆ្នាំ២០២៣នេះ មានការរៀបចំជាកម្មវិធីសំខាន់ៗ ដូចជា៖
– កម្មវិធីសាសនា
– កម្មវិធីល្បែងប្រជាប្រិយ
– កម្មវិធីឆាកតន្ត្រីEDM និងឡានទឹក
– តំបន់ត្រជាក់ចិត្ត
– សួនកុមារ
– កម្មវីធីល្ខោនពេលរាត្រី
– បណ្តែតគោមសុំសេចក្តីសុខ ជាដើម។
រដ្ឋបាលខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តនៅខេត្តស្វាយរៀង ដើម្បីចូលរួមអបអរឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយកម្សាន្តនានាជាច្រើន ដូចបានរៀបរាប់ខាងលើ៕
ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


