ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា ថា ភាសាបេះដូងសម្រាប់ កម្ពុជា មិនមែនគ្រាន់តែនិយាយ ប៉ុន្តែខ្មែរធ្វើបាន
តារាសម្ដែង និងជាពិធីការិនីកញ្ញា ឌួង ហ្សូរីដា កន្លងមក ត្រូវបានគេមើលឃើញថា នាងតែងមានភាពលេចធ្លោលើសកម្មភាពសង្គមនានាដូចជា ការចូលរួមផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ ទៅកាន់ពិភពលោក និងមនុស្សធម៌ ដោយចែករំលែកក្ដីស្រលាញ់ជូនប្រជាពលរដ្ឋជួបការខ្វះខាត កុមារកំព្រា និងចាស់ជរាជាដើម។

សកម្មភាពទាំងនេះបានធ្វើឲ្យប្រជាប្រិយភាព និងការគាំទ្ររបស់តារាស្រីកញ្ញា ឌួង ហ្សូរីដា នៅរក្សាបានលើទីផ្សារសិល្បៈបច្ចុប្បន្ន។ កាន់តែចាប់អារម្មណ៍ថែមទៀតនោះ ស្រីស្អាត ឌួង ហ្សូរីដា បានចេញមកបញ្ជាក់ដោយក្តីស្រលាញ់ និងគោរព តាមរយៈអត្ថន័យបែបនេះថា ភាសាបេះដូងសម្រាប់ កម្ពុជា មិនមែនគ្រាន់តែនិយាយ ប៉ុន្តែខ្មែរធ្វើបានដោយបង្កើតបេះដូងចេញពីស្នាដៃកូនខ្មែរគ្រប់រូបរួមបញ្ចូលគ្នារហូតទទួលបាន«បេះដូងច្រើនជាងគេលើពិភពលោក» នៅបរិវេណប្រាសាទអង្គរវត្ត។

ឌួង ហ្សូរីដា បាននិយាយទៀតថា សូមជម្រាបផងដែរថា ក្នុងពិធីបើកផ្លូវការព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៣ សម្ដេច បានសម្ដែងនូវការរីករាយចំពោះការបំបែកបាននូវឯតទគ្គកម្ម«បេះដូងច្រើនជាងគេលើពិភពលោក» ចំនួន ៣,៩១៧,៨០៥ បេះដូង របស់ កម្ពុជា ដែលការចូលរួមបត់បេះដូងពីប្រជាជនកម្ពុជាគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈនេះ បានបង្ហាញពីក្ដីស្រលាញ់ និងអត្ថន័យ នៃភាសាបេះដូងសម្រាប់កម្ពុជា។

សូមជម្រាបដែរថា ពិធីការិនីរូបស្រស់កញ្ញា ឌួង ហ្សូរីដា មកដល់ពេលបច្ចុប្បន្ននេះ ត្រូវបានគេចាត់ថា នាងក៏ជាបុគ្គលម្នាក់ដែលពូកែ ហើយឆ្នើមមិនធម្មតាឡើយ ពោលគឺមិនត្រឹមតែជោគជ័យលើមុខរបរជាពិធីការិនីអាជីពច្បាស់លាស់ប៉ុណ្ណោះទេ តែនាងក៏ច្បាស់ជាមួយមុខជំនួញគ្រប់បែបយ៉ាងទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា








-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


