ព័ត៌មានជាតិ
ក្រៅពីតំបន់សង្ក្រាន្ត មានតំបន់ទេសចរណ៍ជាង ១០០ ទីតាំង អាចទាញភ្ញៀវទេសចរនៅខេត្តបាត់ដំបង
មហាសង្ក្រាន្តឆ្នាំ២០២៣នេះ ក្នុងខេត្តបាត់ដំបង គេសង្កេតឃើញមានកំណើនភ្ញៀវហក់ឡើងខ្ពស់ហួសពីការរំពឹងទុក តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យខេត្តមួយនេះក្លាយជាមេដែកដ៏ធំមួយសម្រាប់ឆក់យកកំណើនភ្ញៀវទេសចរចូលមកកម្សាន្តច្រើនបែបនេះ។
លោក សុខ លូ អភិបាលខេត្តបានលើកឡើងថា ខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្តានុពលខាងទេសចរណ៍។ ក្រៅពីតំបន់សង្រ្កាន្តទើបទាញបានកំណើនភ្ញៀវទេសចរបានច្រើនពីមួយឆ្នាំទៅមួយឆ្នាំ មានបងប្អូនមកលេងយ៉ាងច្រើនកុះករហើយក្នុងនោះនៅតំបន់រមណីយដ្ឋាននានានិងគោលដៅទេសចរណ៍ក្នុងខេត្តជាង ១០០ កន្លែងទៀត ក៏មានអ្នកមកកំសាន្តច្រើនណាស់ដែរ ផ្លូវជាច្រើនក្នុងខេត្តមានមនុស្សកកកុញ។

បើយោងតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង តំបន់ទេសចរណ៍នៅក្នុងខេត្តបាត់ដំបងមានរហូតដល់ ១០៤ ទីតាំង។ ក្នុងនោះទីតាំងសំខាន់ៗមួយចំនួនដែលបានទាក់ទាញអារម្មណ៍ភ្ញៀវបានច្រើន ដែលគោលដៅសំខាន់ៗមានចំនួន ៤ ប៉ូល រួមមាន÷
-គោលដៅប៉ូលបាត់ដំបង-ស្រុកឯកភ្នំ មានប្រាសាទឯកភ្នំ
-ប៉ូលបាត់ដំបងសំឡូត មាន ចំការស្វាយ, ស្ទឹងគ្រញូង, ចំកាទុរេនអូរតង, ស្ទឹងថ្មដាចំការទុរេន, វត្តចំបាំង, អូរជាំ,ស្ទឹងថោក, ទំពាំងបាយជួរ។
-ប៉ូលបាត់ដំបងបាណន់ មាន ប្រាសាទបាណន់,ភ្នំសំពៅ ,ឡូវ ,ផ្ទះផ្កា
-ប៉ូលផ្សេងៗទៀត រួមមាន: សួនសុភមង្គល,ល្អាងភ្នំប្រាំពីរ,នគរជុំភ្នំព្រឹក,ទំនប់បាសាក់ ដែលស្ថិតក្នុងស្រុករុក្ខគីរី នៃខេត្តបាត់ដំបង៕


អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


