Connect with us

ជីវិតកម្សាន្ដ

បែកធ្លាយវីដេអូសិច​របស់តារារ៉េបតៃវ៉ាន់ តាមអ៊ីនធឺរណិត

បានផុស

នៅ

វីដេអូសិចមួយរបស់តារារ៉េបតៃវ៉ាន់ Nana Liang ត្រូវបានបែកធ្លាយ និងកំពុងត្រូវអ្នកលេងបណ្ដាញសង្គមនៅក្នុងស្រុក បន្តចែកចាយយ៉ាងច្រើនលើសលុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារបង្ហោះនៅក្នុង Story គណនី Instagram កាលពីថ្ងៃទី១៨ ខែមេសា តារារ៉េប Nana បាននិយាយថា នាងពិតជាមានការភ័យខ្លាច និងឈឺចាប់ចំពោះរឿងរ៉ាវដែលបានកើតឡើង។ តារារ៉េបវ័យ ៣១ឆ្នាំរូបនេះ បានសរសេរថា “ខ្ញុំមិនដែលគិតថារឿងនេះនឹងកើតឡើងចំពោះខ្ញុំទេ ប៉ុន្តែអ្វីៗកើតឡើងហើយ។ ខ្ញុំពិតជាចង់គេចចេញពីរឿងទាំងអស់នេះ ហើយខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់” ។

Nana បន្ថែមថា វីដេអូនោះជាវីដេអូដែលអតីតមិត្តប្រុសបានលួចថត ពេលនាងស្រវឹង ហើយសន្លប់។ ប៉ុន្តែតាំងពីពេលនោះមក នាងបានសុំបែកគ្នាពីគេហើយ។ ក្រោយរឿងហេតុ មិត្តភក្តិរបស់ Nana បានលុបវីដេអូចេញពីកុំព្យូទ័រអតីតមិត្តប្រុសរបស់នាងរួចរាល់អស់ហើយ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំក្រោយមក មិត្តភក្តិរបស់ Nana បានរកឃើញវីដេអូដូចគ្នានៅលើ Cloud storage របស់បុរសនោះ ហើយក្រោយមកវាក៏ត្រូវលុបចោលម្តងទៀត។

ដោយឡែកចំពោះវីដេអូនាពេលថ្មីៗនេះ ​មិនដឹងថាវាលេចធ្លាយពីនរណា និងតាមណានៅឡើយ។ បន្ទាប់ពីឃ្លីបបានចែករំលែកយ៉ាងផុសផុល Nana បានសុំចិត្តគ្រប់គ្នាឱ្យឈប់ចែករំលែកខ្សែអាត់សិចនោះតទៅទៀត។ នាងបានព្រមានដែរថា នាងនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនមានអ្នកបន្តផ្សព្វផ្សាយវាតទៅទៀត។

យ៉ាងណាមិញ បើតាមសម្ដីមិត្តភក្តិរបស់ Nana វីដេអូ​សិច​​ដែលទើបបែកធ្លាយ មិនមែនជាវីដេអូដែល​​ថត​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ដូច​ដែល Nana និយាយ​នោះ​ទេ ពោលគឺបុរសក្នុងវីដេអូ ជាអ្នកជំនួញក្រៅប្រទេសដែលមានប្រពន្ធកូនរួចហើយ។

គួរបញ្ជាក់ថា Nana ធ្លាប់រត់ចេញពីផ្ទះតាំងពីអាយុ ១៤ឆ្នាំមកម្ល៉េះ ហើយនៅពេលនាងកំពុងគ្មានផ្ទះសម្បែង មិត្តម្នាក់បានលួចលុយនាងអស់រលីង។ ជាមួយគ្នានោះ នាងត្រូវបានគេរំលោភជាច្រើនដង ដោយសារទំនុកចិត្តរបស់នាងទៅលើពួកគេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តារាថៃ ៥គូ ជាប់ឈ្មោះជាគូស្នេហ៍សិចស៊ីបំផុតប្រចាំឆ្នាំ

ចុចអាន៖ Park Seo Joon ធ្វើឱ្យហ្វេនលាន់មាត់សរសើរ ក្រោយបង្ហាញទង្វើជាសុភាពបុរសទៅកាន់ IU

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម